• 2021-12-14 02:34:05
  • បាល់ទាត់

Ramos ៖ ខ្ញុំ​នឹង​​ប្រឹង​លេង​​លុះ​ក្ស័យ​ដើម្បី PSG ​សម្រាប់​ជំនួប​ទល់​ Real Madrid

  • 2021-12-14 02:34:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ការពារ​អតីត​ប្រធាន​ក្រុម​របស់ Real Madrid, Sergio Ramos បាន​និយាយ​ថា ​ក្រោយ​ពេល​ខ្លួន​មក​កាន់ PSG គេ​នឹង​ប្រឹងប្រែង​លេង​លុះ​ក្ស័យ​ ក្នុង​ជំនួប​ទល់​ក្រុម​ចាស់​របស់​ខ្លួន​សម្រាប់​ជំនួប UEFA Champions League វគ្គ​១៦​ក្រុម​​ចុង​ក្រោយ ដែល​បាន​ចាប់​​ឆ្នោត​កាល​ពី​យប់មិញ​នេះ​។

Ramos ទើប​តែ​បាន​ចូល​លេង​មួយ​ប្រកួត​ប៉ុណ្ណោះ​ឲ្យ PSG តាំង​ពី​គេ​បាន​ចាក​ពេញ​ពី Real Madrid ​ទៅ​​កាន់​ក្លឹប​អ្នក​មាន​របស់​បារាំង​។ ​ការ​ដែល​បាន​លេង​ត្រឹម​១​ប្រកួត​ឲ្យ​ក្រុម​បារាំង​ដោយ​សារ​តាំង​​ពី​ទៅ​ដល់​ទី​នោះ​គេ​មាន​របួស​សាច់​ដុំ​មក​រហូត ហើយ​ការ​លេង​ទល់​ក្រុម​ចាស់​នេះ​គេ​ក៏​រំពឹង​ថា នឹង​បាន​ចូល​លេង​​ ហើយ​ប្ដេជ្ញាចិត្ត​ថា នឹង​លេង​ឲ្យ​អស់​សមត្ថភាព​ និយាយ​​ទៅ​នឹង​ប្រឹង​ប្រែង​ប្រយុទ្ធ​ដើម្បី PSG តែ​មួយ​មុខ​ប៉ុណ្ណោះ​។

ដើម​​ឡើយ​​ក្រុម​របស់ Ramos ត្រូវ​ប៉ះ Manchester Uinted ប៉ុន្តែ​ដោយ​សារ​បញ្ហា​បច្ចេកទេស​ក៏​ត្រូវ​ចាប់​គូ​ម្ដង​ទៀត​ហើយ​លើក​ទី​២​នោះ​ក្រុម​ PSG ក៏​ត្រូវ​ជប់ Real Madrid វិញ​ម្ដង​។ ​ក្នុង​ការ​ប៉ះ​ក្រុម​ចាស់​នេះ​​ខ្សែ​ការពារ​ PSG រូប​នេះ​បាន​​សម្ដែង​ការ​តាំង​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​ត្រៀម​ប្រយុទ្ធ​ដើម្បី​ក្រុម​ ហើយ​គេ​បាន​និយាយ​ថា «​អ្នក​ដឹង​ហើយ​​ពី​ទំហំ​​មនោសញ្ចេតនា​ និង​ការ​ស្រឡាញ់​សម្រាប់​ខ្ញុំ​ជា​មួយ Real Madrid ។ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​ជា​កីឡាករ​របស់ PSG ហើយ​ក៏​ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​ការពារ PSG វិញ​ម្ដង​។ ខ្ញុំ​នឹង​ធ្វើ​គ្រប់​បែបយ៉ាង​​ដើម្បី PSG ​​​​​វា​គឺ​ជា​​កាតព្វកិច្ច​ដែល​គួរតែ​ធ្វើ​​។ ​ខ្ញុំ​នឹង​ប្រយុទ្ធ​លុះ​ក្ស័យ​ដើម្បី PSG »។ ​​​

ខ្សែ​ការពារ​វ័យ​៣៥​ឆ្នាំ​ខាង​លើ​​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​និមិត្តរូប​ម្នាក់​នៅ Real ហើយ​គេ​​មិន​ដែល​ចង់​ចេញ​ពី​ក្លឹប​​មួយ​នេះ​ឡើយ ប៉ុន្តែ​ដោយសារ​កុង​ត្រា​របស់​គេ​បាន​ផុត​​កាល​ពី​ខែ​មិថុនា​ ​​ហើយ​ការ​បន្ត​កុង​ត្រា​ថ្មី​​មិន​អាច​កើត​ឡើង​បាន​ទើប​គេ​​ត្រូវ​បង្ខំ​ចិត្ត​ចាក​​ចេញ និង​បាន​ចូល​រួម​ជា​មួយ PSG​ កាល​ពី​ដើម​រដូវ​កាល​៕ ​​​

ប្រភព៖ Goal ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់