• 2021-12-13 02:12:14
  • បាល់ទាត់

Real Madrid បំបាក់ AT Madrid បន្ត​រសជាតិ​ឈ្នះ​១០​ប្រកួត​ជាប់​គ្នា

  • 2021-12-13 02:12:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​ឈ្នះ​១០​ប្រកួត​ជាប់​គ្នា​ បន្ទាប់​ពី​បំបាក់​​ Atletico Madrid ២-០ កាល​ពី​យប់​មិញ និង​ធ្វើ​ឲ្យ​ពួក​គេ​គម្លាត​៨​ពិន្ទុ​ពី​ក្រុម​លេខ​ពីរ​ Sevilla បន្ត​ឈរ​កំពូល​តារាង។

ម្ចាស់​ Top Scoere បច្ចុប្បន្ន​នៅ La Liga កីឡាករ Karim Benzema បាន​ទាត់ Volley មួយ​ជើង​​យ៉ាង​ស្អាត ជួយ​ឲ្យ Real នាំ​មុខ​ ១-០។ ខ្សែ​បម្រើ​ប្រយុទ្ធ Marco Asensio ជា​អ្នក​បន្ថែម​គ្រាប់​ទី​ពីរ ក្រោយ​មាន​ការ​បញ្ជូន​ពី​មិត្តរួម​ក្រុម Vinicius Jr’s។

Real បាន​ចាញ់​តែ​២​ប្រកួត​ប៉ុណ្ណោះ​ក្នុង​ចំណោម​២៣​ប្រកួត​ចុងក្រោយ​របស់​ពួក​គេ និង​មិន​ចាញ់​សោះ​ចាប់​តាំង​ពី​ថ្ងៃ​ទី ៣ ខែ តុលា។ Real ពេល​នេះ​កំពុង​នៅ​កំពូល​តារាង La Liga មាន​៤២​ពិន្ទុ ខណៈ AT Madrid នៅ​លេខ​៤​មាន​២៩​ពិន្ទុ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់