• 2021-12-10 02:14:08
  • បាល់ទាត់

រក​ឃើញ​ក្រុម​ចុងក្រោយ​បង្អស់​បាន​ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ UCL

  • 2021-12-10 02:14:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Villarreal បាន​ក្លាយ​ជា​ក្រុម​ចុង​ក្រោយ​បង្អោះ​​ដែល​បាន​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​ពាន​រង្វាន់ Champions League ក្រោយ​​យក​ឈ្នះ Atalanta ៣-២។

ដើម​ឡើង​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​។ តែ​​ដោយ​សារ​តែ​មាន​ព្រិល​ធ្លាក់​ខ្លាំង​ពេក​ទើប​ធ្វើ​ឲ្យ​មាន​ការ​ពន្យារ​ការ​ប្រកួត ទៅ​លេង​នៅ​យប់​មិញ​វិញ។ Villarreal បាន​ធ្វើ​ការ​នាំ​មុខ​ដល់​ទៅ​៣​គ្រាប់​មុន ទាត់​បញ្ចូល​ទៅ​ដោយ​កីឡាករ Danjuma ២​គ្រាប់​ម្នាក់​ឯង និង Capoue រក​បាន​មួយ​គ្រាប់។

យ៉ាងណាមិញ Atalantaមិន​ឈរ​ឱប​ដៃ​មើល​ឡើយ ដោយ​សងសឹក​រក​បាន​ពីរ​គ្រាប់​ដែល​ជា​ការ​ទាត់​ចូល​របស់​កីឡាករ Malinosky និង Zapata។ បញ្ចប់​ការ​ប្រកួត Villarreal ឈ្នះ Atalanta ៣-២។ ជ័យជម្នះ​នេះ​បាន​ជួយ​ឲ្យ Villarreal ឈរ​លេខ​២​ក្នុង​ពូល​ F អាច​បន្ត​ដំណើរ​​ទៅ​លេង​វគ្គ​១៦​ក្រុម​ចុងក្រោយ​បាន៕​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់