• 2021-12-09 03:48:12
  • បាល់ទាត់

Chelsea នឹង​ជួប​គ្រោះ​កាច​ត្រូវ​ឡើង​ទៅ​ប៉ះ Bayern, Real ឬ Ajax

  • 2021-12-09 03:48:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea បាន​របូត​គ្រាប់​បាល់​ចុង​ម៉ោង​ ធ្វើ​ឲ្យ​ Zenit តាម​ស្មើ​លទ្ធផល ៣-៣ ក្នុង​ការ​ប្រកួត​​កាល​ពី​យប់​មិញ តែ​យ៉ាងណា​ក្រុម​មក​ពី​អង់គ្លេស​មួយ​នេះ​នៅ​តែ​អាច​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ។

ក្រុម​រហស្សនាម​តោខៀវ​ ពេល​នេះ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ២​ក្នុង​ពូល H ក្រោម​ក្រុម​ជើង​ខ្លាំង​មក​ពី​អ៊ីតាលី Juventus។ ការ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​២​បែប​នេះ​មិន​មែន​ជា​រឿង​ល្អ​ឡើយ​សម្រាប់ Chelsea ព្រោះ​ពេល​​ចាប់​ឆ្នោត​ពួក​គេ​ត្រូវ​ទៅ​ប៉ះ​ក្រុម​លេខ​មួយ​ក្នុង​ពូល​ផ្សេង​។

ក្នុង​នោះ​ក្រុម​ដែល Chelsea អាច​នឹង​ជួប​មាន​​​គឺ Bayern Munich, Real Madrid, Ajax និង Lille។ ពួក​គេ​សុទ្ធតែ​ជា​ក្រុម​ធ្វើ​បាន​ល្អ​បំផុត​ សម្រាប់​ការ​ប្រកួត​ក្នុង​ពូល​ ដូច​ជាBayern និង Ajax លេង​មិន​ចាញ់​សោះ​៦​ប្រកួត​កន្លង​ទៅ។

Manchester City, Liverpool និង Manchester United បាន​បញ្ចប់​​ចំណាត់​លេខ​មួយ​ក្នុង​ពូល​របស់​ពួក​គេ​នីមួយៗ។ ប៉ុន្តែ​ Chelsea មិន​អាច​​លេង​ប៉ះ​ជាមួយ​ក្រុម​ទាំង​៣​នេះ​បាន​ឡើយ ដោយ​សារ​តែ​ពួក​គេ​មក​ពី​លីគ​តែ​មួយ។ ស្របពេល​ដែល Juventus ក៏​មិន​អាច​ប្រកួត​ជាមួយ Chelsea ដែល ព្រោះ​ពួក​គេ​ចេញ​ពី​ពូល​​ជាមួយ​គ្នា៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់