• 2021-12-09 02:11:30
  • បាល់ទាត់

Man Utd ដាក់​សុទ្ធ​តែ​​កីឡាករ​បម្រុងលេងចុងក្រោយ​បាន​ត្រឹម​ស្មើ Young Boys

  • 2021-12-09 02:11:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​ប្រកួត​ស្មើ​គ្នា​ ១-១ ជាមួយ​ក្លឹប Young Boys ក្នុង​ការ​ប្រកួត​ណាត់​ចុងក្រោយ​នៃ​វគ្គ​សន្សំ​ពិន្ទុ នៃ​ពាន​រង្វាន់ Champions League។

ដោយ​សារ​តែ​ដឹង​ខ្លួន​បាន​​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ទៅ​ហើយ​នោះ United បាន​ដាក់​​ជម្រើស​​១១​នាក់​សុទ្ធ​តែ​ជា​កីឡាករ​បម្រុង។ ការ​ប្រកួត​បើក​ឆាក​ត្រឹម​នាទី​ទី​៩ Mason Greenwood រក​បាន​គ្រាប់​នាំ​មុន​ឲ្យ Man Utd មុន​ពេល​ Fabian Rieder ទាត់​បញ្ចូល​ទី​តាម​ស្មើ​​វិញ​ឲ្យ​ Young Boys នាទី​៤២។

​លទ្ធផល ១-១ បាន​បន្សល់​រហូត​ដល់​ចប់​ការ​ប្រកួត ក្រុម​ទាំង​ពីរ​បាន​ម្នាក់​មួយ​ពិន្ទុ។ លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​ United បន្ត​ឈរ​លេខ​មួយ​ក្នុង​ពូល​ F ខណៈ Young Boys ធ្លាក់​ចេញ​ពី​ពាន UCL ត្រឹម​វគ្គ​សន្សំ​ពិន្ទុ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់