• 2021-12-08 12:56:23
  • បាល់ទាត់

Pep សង្ឃឹម​ថា​ Walker នឹង​រៀន​ពី​កំហុស​ខ្លួន​ក្រោយ​ទទួល​បាន​កាត​ក្រហម​ យប់​មិញ​នេះ​

  • 2021-12-08 12:56:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ការ​ប្រកួត​រវាង​ក្លឹប​ Manchester City តទល់​នឹង​ក្លឹប​ Leipzig ក្របខ័ណ្ឌ​ UEFA Champions League យប់​មិញ​នេះ​នូវ​លទ្ធផល​ ១-២ ខ្សែ​ការពារ​ Kyle Walker ទទួល​បាន​កាត​ក្រហម​មួយ​ និង​ចាក​ចេញ​ពី​ប្រកួត​ភ្លាមៗ​ក្នុង​នាទី​ទី​៨២ ក្រោយ​កីឡាករ​នេះ​បាន​ទាត់​ជើង​គូ​ប្រកួត​ខ្លួន​គឺ​ខ្សែ​ប្រយុទ្ធ​ Andre Silva ដោយ​ចេតនា​។

ទាក់ទង​នឹង​រឿង​នេះ​ លោក​ Pep Guardiola អ្នក​ចាត់​ការ​ Man City សង្ឃឹម​ថា​ Walker នឹង​រៀន​ពី​កំហុស​មួយ​នេះ​ ដើម្បី​កុំ​ឲ្យ​បង្ក​ការ​លំបាក​ដល់​ក្រុម​ទាំង​មូល​នៅ​ពេល​ក្រោយ​។​

លោក​ Pep បាន​និយាយ​ថា​៖" Walker ជា​កីឡាករ​ដ៏​សំខាន់​របស់​យើង​ ហើយ​វា​អត់​ចាំ​បាច់​អី​ដល់​ថ្នាក់​បាត់បង់​គេ​ដោយ​សារ​អញ្ចឹង​នោះ​ទេ​។ ខ្ញុំ​សង្ឃឹម​ថា​ គេ​នឹង​រៀន​ពី​កំហុស​មួយ​នេះ​។ កាត​ក្រហម​មួយ​នេះ​បង្ក​ការ​លំបាក​ដល់​យើង​ណាស់​ ជា​ពិសេស​វគ្គ​ ១៦ក្រុម​ខាង​មុខ​នេះ​។ ដឹង​ស្រាប់​ហើយ​កាត​ក្រហម​ អត់​ចាំ​បាច់​ខ្ញុំ​និយាយ​ថា​មាន​រឿង​អី​កើត​ឡើង​​ទេ​លើ​គេ​ទេ​ ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​បន្ទាប់​ពី​មាន​រឿង​នេះ​ "៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់