• 2021-12-08 07:44:17
  • កីឡា​ផ្សេង​ៗ

អត្ថន័យ​នៃ​សហ​ប្រធាន​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ ​របស់​ឯកឧត្ដម​ ថោង​ ខុន​

  • 2021-12-08 07:44:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កិច្ចប្រជុំ​ពិសេស​របស់​ក្រុម​ប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​ម្សិលមិញ​នេះ​គឺ​បាន​តែង​តាំង​ឯកឧត្ដម​ ថោង​ ខុន​ ជា​សហប្រធាន​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ (ស៊ីហ្គេម​) ជា​មួយ​ភាគី​ខាង​វៀតណាម​ ជា​ផ្លូវ​ការ​ហើយ។​

កិច្ចប្រជុំម្សិលមិញ(រូបភាព CAMSOC)

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ NOCC​ បាន​ឲ្យ​ដឹង​ថា​ ការ​តែងតាំង​ឯកឧត្ដម​ ថោង​ ខុន​ ជា​សហប្រធាន​នេះ​គឺ​មាន​ន័យ​ថា​ រាល់​កិច្ចការ​ដែល​ទាក់ទង​និង​ស៊ីហ្គេម​នៅ​កម្ពុជា​ (២០២៣)​ ដូច​ជា​ការ​ប្រជុំ​នានា​ ការ​ចាត់ចែង​ ឬ​ការ​សម្រេច​ផ្សេង​ៗនោះ​ឯក​ឧត្ដម​មាន​សិទ្ធ​ពេញលេញ​ចាប់​ពី​ពេល​នេះ​តទៅ។​ ចំពោះ​ភាគី​ខាង​វៀតណាម​ជា​ប្រធាន​នោះ​គឺ​ធ្វើ​កិច្ចការ​ ឬ​ការ​សម្រេច​សម្រាប់​តែ​លើ​ស៊ីហ្គេម​ ឆ្នាំ​២០២២​ ដែល​ខ្លួន​ទទួល​ជា​ម្ចាស់​ផ្ទះ​នោះ​ទេ។​

ឯកឧត្ដម​ ថោង​ ខុន​

ការ​ធ្វើ​ជា​សហ​ប្រធាន​នេះ​ដែរ​គឺ​ដោយ​សារ​តែ​ការ​លើក​ពេល​របស់​វៀតណាម​ ចំពោះ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣១​ ឆ្នាំ​២០២១​ ទៅ​ ២០២២។​ ដូច្នេះ​ការ​លើក​ពេល​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​កំណត់​នៃ​ការ​ប្រគល់​សិទ្ធ​ជា​ប្រធាន​ដើម្បី​បន្ត​ដឹកនាំ​ភារកិច្ច​ជា​ម្ចាស់​ផ្ទះ​បន្ទាប់។​ យ៉ាងណា​នៅ​ពេល​នេះ​កម្ពុជា​ក៏​បាន​ក្លាយ​ជា​សហប្រធាន​ផង​ដែរ​ដើម្បី​បន្ត​ធ្វើ​កិច្ចការ​តាម​ផែន​ការ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ២០២៣។​

កិច្ចប្រជុំម្សិលមិញ(រូបភាព CAMSOC)

រំលឹក​ដែរ​ថា​ ការ​តែងតាំង​ឯកឧត្ដម​ ថោង​ ខុន​ ជា​សហ​ប្រធាន​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​(ស៊ីហ្គេម)​ តាម​រយៈ​កិច្ចប្រជុំ​ពិសេស​តាម​រយៈ​ ZOOM ម្សិលមិញនៅ NOCC។​ នៅ​ឆ្នាំ​២០២៣​ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​ លើក​ទី៣២​ បន្ទាប់​ពី​ប្រទេស​វៀតណាម៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់