• 2021-12-06 02:00:43
  • បាល់ទាត់

ស្អាត​ដូច​ផ្កា Cuadrado ទាត់​កោង​ពី​ជ្រុង​ចូល​ទី​យ៉ាង​អស្ចារ្យ​ជួយ Juventus ឈ្នះ

  • 2021-12-06 02:00:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Juan Cuadrado បាន​រក​គ្រាប់​បាល់​យ៉ាង​អស្ចារ្យ​​តាម​រយៈ​​ការ​ទាត់​ពី​ជ្រុង​​ បាន​ជួយ Juventus យក​ឈ្នះ Genoa ២-០ ក្នុង​ក្របខណ្ឌ Serie A។

Cuadrado អតីត​កីឡាករ​របស់ Chelsea រក​បាន​គ្រាប់​ដោយ​ការ​សម្រេច​ចិត្ត​ទាត់​ពី​ជ្រុង ហើយ​បាល់​កោង​ផុត​ដៃ​អ្នក​ចាំ​ទី​ក៏​ចូល​បាន​សម្រេច​នៅ​នាទី​ទី​៨។ គ្រាប់​បាល់​ទី​ពីរ​របស់ Juventus ធ្វើ​បាន​ដោយ​ខ្សែ​បម្រើ​ប្រយុទ្ធ Paulo Dybala នៅ​នាទី​៨២។

ជ័យជម្នះ​នេះ​បាន​ជួយ​ឲ្យ Juventus ហក់​ឡើង​មក​កាន់​លេខ​៥​ក្នុង​តារាង​ពិន្ទុ Serie A។ Cuadrado ក៏​បាន​ក្លាយ​ជា​កីឡាករ​ទី​៨​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​​នៅ Serie Aដែល​អាច​ទាត់​បាល់​បញ្ចូល​ពី​ជ្រុង៕ ​​​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់