• 2021-12-02 12:40:01
  • បាល់ទាត់

Conteថា​ មក​ដឹកនាំ​​ Spurs ជា​ការងារ​ដ៏​លំបាក​បំផុត​ក្នុង​អាជីព​របស់​លោក​​

  • 2021-12-02 12:40:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Antonio Conte អ្នកចាត់ការ​ក្លឹប​ Tottenham Hotspure បាន​និយាយ​នៅ​សន្និសីទកាសែត​កាល​ពី​ម្សិលមិញ​នេះ​ថា​ មក​ដឹក​នាំ​ក្លឹប​ Spurs នេះ​ជា​ការងារ​ដ៏​លំបាក​បំផុត​នៅ​ក្នុង​អាជីព​ដឹក​នាំ​ក្លឹប​របស់​លោក​។

លោក​ Conte បាន​និយាយ​ថា​៖" ពិត​ណាស់​មក​ដឹកនាំ​ Spurs នេះ​ជា​ការងារ​ដ៏​លំបាក​បំផុត​សម្រាប់​ខ្ញុំ​។ តែ​ខ្ញុំ​មាន​ភាព​រីករាយ​ខ្លាំង​នឹង​ធ្វើ​វា​។ ឥឡូវ​នេះ​អ្វី​ដែល​សំខាន់​គឺ​ត្រូវ​បង្កើត​គ្រឹះ​របស់​ក្រុម​នេះ​ឲ្យ​ល្អ​ ហើយ​យើង​នឹង​ធ្វើ​ការងារ​សំខាន់​បន្ទាប់​ទៀត​។ ចាប់​តាំង​ពី​ឆ្នាំ​មុន​មក​ក្លឹប​នេះ​មាន​ការ​អន់​ថយ​ច្រើន​។ បើ​ខ្ញុំ​ប្រៀប​ធៀប​ Spurs កាល​ខ្ញុំ​នៅ​ដឹកនាំ​ Chelsea គឺ​ថា​ក្រុម​ Spurs នេះ​ខ្លាំង​មែន​ទែន​ មានការ​ប្រកួត​ប្រជែង​ខ្ពស់​ "។

លោក​បាន​បន្ត​ថា​៖" ខ្ញុំ​គិត​ថា​ទាំង​នេះ​គឺ​ដោយ​សារ​តែ​ក្រុម​នេះ​បាត់បង់​កីឡាករ​សំខាន់​ៗ​ ពួក​គេ​មួយ​ចំនួន​កាន់​តែ​មាន​អាយុ​ចាស់​ ដែល​តម្រូវ​ឲ្យ​ផ្លាស់​ប្ដូរ​។ ខ្ញុំ​គិត​ថា​ Spurs ឥឡូវ​នេះ​កំពុង​ស្ដារ​រឿង​ហ្នឹង​ហើយ។​ ពេល​នេះ​យើង​មាន​តែ​ចាប់​ផ្ដើម​សារ​ជា​ថ្មី​ទេ​ យើង​ត្រូវ​ការ​ពេល​មួយ​ចំនួន​ដើម្បី​ធ្វើ​វា​ តែ​ខ្ញុំ​សង្ឃឹម​ថា​ យើង​នឹង​អាច​ល្អ​ប្រសើរ​បាន​ច្រើន​ "។

Spurs នៅ​ខណៈ​មាន​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៩ ក្នុង​ការ​ប្រកួត​ Premier League ដោយ​មាន​ ១៩ពិន្ទុ​ខណៈ​ Chelsea ក្រុម​លេខ​១ មាន​រហូត​ដល់​ ៣៣ពិន្ទុ​ឯណោះ​៕

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី