• 2021-11-30 13:22:53
  • បាល់ទាត់

Salah ចង់​ឈ្នះ​ពាន​ទាំង​ PL និង​ UCL ជា​មួយ​គ្នា​តែ​ម្ដង​ក្នុង​រដូវកាល​នេះ​

  • 2021-11-30 13:22:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Mohamed Salah បាន​និយាយ​ទៅ​កាន់​អ្នកកាសែត​ក្រោយ​ទទួល​បាន​ពាន​ជើង​មាស​ (Golden Foot) នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​ចង់​ឈ្នះ​ពាន​ Premier League និង​ UEFA Champions League ជា​គ្នា​តែ​ម្ដង​នៅ​ក្នុង​រដូវកាល​នេះ​។

ការ​លើក​ឡើង​របស់​ Salah នេះ​គឺ​​ឆ្លើយ​តប​ទៅ​កាន់​អ្នក​កាសែត​ដែល​បាន​សួរ​​គេ​ថា​ គេ​​ចង់​ឈ្នះ​ពាន​ Premier League ឬ​ក៏​ UEFA Champions League នៅ​ក្នុង​រដូវកាល​។

Salah ក៏​បាន​ឆ្លើយ​តប​ថា​៖" ខ្ញុំ​តែង​និយាយ​ថា​ខ្ញុំ​ចង់​ឈ្នះ​ពាន​ UCL និង​ PL រហូត​មក​។ អញ្ចឹង​ហើយ​រដូវកាល​នេះ​ខ្ញុំ​ចង់​ឈ្នះ​ពាន​នេះ​ទាំង​ពីរ​តែ​ម្ដង​ សង្ឃឹម​ថា​យើង​ទាំង​អស់​គ្នា​ (Salah និង​ក្រុម​ Liverpool ) នឹង​អាច​ធ្វើ​រឿង​ហ្នឹង​បាន​នៅ​ក្នុង​រដូវកាល​នេះ​ "។

នៅ​ក្នុង​រដូវ​កាល​នេះ​ Salah ចូល​លេង​ឲ្យ​ Liverpool បាន​ ១៨​ប្រកួត​ហើយ​ ដោយ​រក​បាន​ ១៧​គ្រាប់​ ខណៈ​ក្រុម​របស់​គេ​កំពុង​ឈរ​ជើង​នៅ​ចំណាត់​ថ្នាក់​ទី​៣ ក្នុង​ការ​ប្រកួត​ PL ដែល​មាន​ ២៨ពិន្ទុ​ រី​ឯ​ Chelsea ជា​ក្រុម​នាំ​មុខ​មាន​ ៣០​ពិន្ទុ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់