- 2021-11-30 07:03:54
- បាល់ទាត់
ប្រាក់ ធីវ៉ា និយាយអ្វីខ្លះសម្រាប់ប្រមូលផ្ដុំត្រៀមការប្រកួត AFF Suzuki Cup 2020?
- 2021-11-30 07:03:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាក់ ធីវ៉ា និយាយអ្វីខ្លះសម្រាប់ប្រមូលផ្ដុំត្រៀមការប្រកួត AFF Suzuki Cup 2020?
ចន្លោះមិនឃើញ
ខ្សែបម្រើប្រយុទ្ធរបស់ ភ្នំពេញក្រោន ប្រាក់ ធីវ៉ា បាននិយាយថា ខ្លួនគ្មានការព្រួយបារម្ភឡើយ សម្រាប់ការប្រកួត AFF Suzuki Cup 2020 ដែលនឹងធ្វើឡើងនៅប្រទេសសិង្ហបុរីថ្ងៃទី៦ ខែធ្នូ ទល់ក្រុមម៉ាឡេស៊ី ខាងមុខនេះ។ ក្រៅពីនេះតើខ្សែបម្រើប្រយុទ្ធដដែលនិយាយអ្វីខ្លះបន្ថែមទៀតពីការប្រមូលផ្ដុំហ្វឹកហាត់?
ខ្សែបម្រើប្រយុទ្ធដែលកំពុងប្រមូលផ្ដុំហ្វឹកហាត់នៅជម្រើសជាតិរូបនេះបាននិយាយថា «សម្រាប់ខ្ញុំមានអារម្មណ៍ថា សប្បាយចិត្ដសម្រាប់ការវិលត្រឡប់មកក្រុមជម្រើសជាតិសារជាថ្មី។ កីឡាករទាំងអស់គឺបានយល់ដឹងពីគ្នាបានច្រើននិងព្យាយាមធ្វើអីដែលគ្រូបានដាក់អោយ។ ខ្ញុំគ្មានការបារម្ភទេចំពោះការប្រកួតលើកនេះ ព្រោះខ្ញុំបានត្រៀមខ្លួនរួចរាល់តាំងពីនៅក្លឹបរហូតមកដល់ជម្រើសជាតិ ទាំងសុខភាពគឺមិនមានបញ្ហាអ្វីទេ ហើយសម្រាប់ការហ្វឹកហាត់ប្អូន នឹងព្យាយាមធ្វើអោយបានល្អ ជាពិសេសសង្ឃឹមថា នឹងអាចជួយក្រុមជម្រើសជាតិ»។
ក្រុមជម្រើសជាតិកម្ពុជា នឹងហោះទៅកាន់ទឹកដីសិង្ហបុរី នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីត្រៀមខ្លួនប្រកួតពូល B ក្នុងពានរង្វាន់ខាងលើ ដែលប្រកួតបើកឆាករបស់ខ្លួនត្រូវប៉ះម៉ាឡេស៊ីថ្ងៃទី៦ ៕