• 2021-11-23 11:57:48
  • បាល់ទាត់

Messiថា​ នឹង​ត្រលប់​ទៅ​កាន់​ Barcelona វិញ​នៅ​ថ្ងៃ​ណា​មួយ​

  • 2021-11-23 11:57:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Lionel Messi បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Marca នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​នឹង​ត្រលប់​ទៅ​កាន់​ Barcelona វិញ​នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន​ទេ​។

Messi បាន​និយាយ​ថា​៖" ដូច​ខ្ញុំ​បាន​និយាយ​រាល់​ដង​អញ្ចឹង​ថា​ ខ្ញុំ​នឹង​ត្រលប់​ទៅ​កាន់​ Barcelona វិញ​នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន​ទេ​ ពី​ព្រោះ​នៅ​ទី​នោះ​ជា​ផ្ទះ​របស់​ខ្ញុំ​ ជា​កន្លែង​ដែល​ខ្ញុំ​ចង់​រស់​នៅ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" មួយ​វិញ​ទៀត​ខ្ញុំ​តែង​តែ​ទៅ​ចង់​ជួយ​ក្លឹប​ហ្នឹង​ តាម​ផ្លូវណា​ដែល​ខ្ញុំ​អាច​ធ្វើ​បាន(មិនសំដៅលើតំណែងកីឡាករ ឬតំណែង​អី​ច្បាស់លាស់​នៅឡើយទេ) ហើយ​ច្បាស់​ណាស់​ប្រសិន​ខ្ញុំ​អាច​ជួយ​អី​ដល់​ក្លឹប​នេះ​បាន​ ខ្ញុំ​នឹង​ត្រលប់​ទៅ​ជួយ​ភ្លាម​ "។​

សូម​រំលឹក​ផង​ដែរ​ថា​ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ ដែល​កំពូល​ខ្សែ​ប្រយុទ្ធ​ Messi និយាយ​បែប​នេះ​ ដោយ​គេ​ធ្លាប់​លើក​ឡើង​ផង​ដែរ​ថា​ គោល​បំណង​របស់​គេ​ទៅ​កាន់​ Barca វិញ​មិន​ត្រឹម​តែ​ចង់​ធ្វើ​កីឡាករ​នោះ​ទេ​ ដោយ​គេ​ក៏​មាន​បំណង​ចង់​ធ្វើ​គ្រូ​ផ្នែក​ណា​មួយ​នៅ​ក្នុង​ក្លឹប​នេះ​ផង​ដែរ​ នៅ​ពេល​ថ្ងៃ​អនាគត​ខាង​មុខ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់