• 2021-11-23 01:25:50
  • បាល់ទាត់

Maguire ​ថា​កីឡាករ Man Utd ​ណា​លេង​មិន​ល្អ ​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ការ​បណ្ដេញ Ole ​

  • 2021-11-23 01:25:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សមាជិក​ក្រុម​បិសាច​ក្រហម Manchester United ​បាន​ធ្វើ​ដំណើរ​ដល់​ប្រទេស​អេស្ប៉ាញ​ហើយ ​ដើម្បី​ត្រៀម​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​សន្សំ​ពិន្ទុ​ជាមួយ​ក្រុមVillarreal ។

​អំឡុង​ពេល​ធ្វើ​សន្និសីទ​កាសែត​មុន​ការ​ប្រកួត​នេះ​ដែរ ​ប្រធាន​ក្រុម Harry Maguire ​ក៏​បាន​រំលឹក​ពី​ការ​ចាកចេញ​របស់​អ្នក​ចាត់ការ Ole Gunnar Solskjaer ​ផង​ដែរ។ ​ខ្សែ​ការពារ​តម្លៃ​ខ្លួន​ខ្ពស់​របស់​បិសាច​ក្រហម ​បាន​អះអាង​ថា​លោក Ole ​ពិត​ជា​ខិតខំ​ចេញ​ពី​ចិត្ត ​ហើយ​ការ​ចាកចេញ​របស់​លោក​ក៏​បាន​ធ្វើ​ឱ្យ​កីឡាករ​ក្នុង​ក្រុម​ពិបាក​ចិត្ត​ដែរ។ ក្នុង​នោះ ​ប្រធាន​ក្រុម​រូប​នេះ ​ក៏​អះអាង​ថា​គ្រប់​យ៉ាង​មិន​មែន​តែ​អ្នក​ចាត់ការ​ទេ​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ ​កីឡាករ​ផ្ទាល់​ក៏​មាន​ចំណែក​ដូច​គ្នា។

Maguire ​បញ្ជាក់​ច្បាស់​ៗ​ថា​កីឡាករ​ក្នុង​ក្រុម​ណា​ដែល​ធ្វើ​មិន​បាន​ល្អ​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​ការ​បណ្ដេញ​លោក Ole ​ចោល។ ​ដោយ​ក្នុង​នោះ ​ក៏​មាន​លោក​ម្នាក់​ដែរ ព្រោះ​គេ​ទទួល​ស្គាល់​ថា​លេង​មិន​បាន​ល្អ​សោះ​នៅ​ប្រកួត​ចុង​ក្រោយ​នេះ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់