• 2021-11-22 02:50:55
  • បាល់ទាត់

ពិត​អត់ Pochettino ចង់​ចេញ​ពី PSG មក​កាន់ United ដោយ​សារ​កត្តា​ទាំង​នេះ?

  • 2021-11-22 02:50:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Mauricio Pochettino បាន​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ឆ្លើយ​តប​ទៅ​កាន់​ការហៅ​របស់ Manchester United ប្រសិន​បើ​ពួក​គេ​ត្រូវ​ការ​លោក​ទៅ​ជំនួស​កន្លែង​លោក Ole នៅ Old Trafford។

តាម​ប្រភព​ពី Daily Mail បាន​បញ្ចេញ​ឲ្យ​ដឹង​ថា អ្នក​ចាត់​ការ Pochettino អាច​នឹង​ត្រៀម​ខ្លួន​ដើរ​ចេញ​ពី PSG ហើយ​ត្រឡប់​មក​កាន់ Premier League វិញ ក្រោយ Solskjaer ត្រូវ​បណ្ដេញ​ចេញ​ពី​តួនាទី។

United ពេល​នេះ​បាន​ចាត់​លោក Michael Carrick ធ្វើ​ជា​​អ្នក​មើល​ការ​ខុសត្រូវ​សិន ខណៈ​ក្លឹប​កំពុង​សម្លឹង​ស្វែងរក​គ្រូ​បណ្ដោះអាសន្ន​ដើម្បី​ឲ្យ​ដឹក​នាំ​ដល់​ចប់​រដូវ​កាល។ ចំណុច​នេះ​មាន​ន័យ​ថា បិសាច​ក្រហម​​មិន​ទាន់​ចង់​បាន​អ្នក​មក​ជំនួស​កន្លែង​លោក Ole ជា​អចិន្ត្រៃយ៍​នៅ​ឡើយ​ទេ ត្រូវ​រង​ចាំ​រហូត​ដល់​​រដូវ​ក្ដៅ​សិន។

យ៉ាងណាក្ដី តាម​ការ​ឲ្យ​ដឹង​​ថា ​ពេល​នេះលោក Pochettino ត្រៀម​ចាកចេញ​ពី PSG ព្រោះ​តែ​លោក​មិន​សប្បាយ​ចិត្ត​ក្នុង​​ទីក្រុង​​ប៉ារីស។ អតីត​អ្នក​ចាត់​ការ Spurs ​រូប​នេះ​កំពុង​តែ​រស់​នៅ​សណ្ឋាគារ ខណៈ​គ្រួសារ​​បន្ត​នៅ​ទីក្រុង​ឡុងដ៏​នៅ​ឡើយ។ ហើយ​លោក​មាន​ការ​អន់​ចិត្ត​​​ខ្លះ​ៗ​ក្នុង​ការ​គ្រប់គ្រង​លើ​កីឡាករ​ធំ​ៗ​ដូច​ជា Messi, Neymar និង Mbappe ជា​ដើម។

Pochettino ធ្លាប់​ត្រូវ​បាន​ទាក់ទង​ជា​ខ្លាំង​ក្នុង​ការងារ​ជាមួយ United ពេល​ដែល​ Solskjaer មក​ជំនួស​កន្លែង​លោក Jose Mourinho កាល​ពី​ខែ​ធ្នូ​ ឆ្នាំ ២០១៨។ ប៉ុន្តែ​​ក្នុង​ពេល​នេះ Pochettino នៅ​តែ​ស្ថិត​​ក្នុង​ការ​សម្លឹង​ឃើញពី Man Utd៕​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់