- 2021-11-17 12:59:38
- បាល់ទាត់
ភ្នាក់ងារ៖ អនាគតរបស់ Pogba នៅ Man Utdទៅជាយ៉ាងណា នឹងដឹងគ្នានៅខែធ្នូ នេះហើយ
- 2021-11-17 12:59:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នាក់ងារ៖ អនាគតរបស់ Pogba នៅ Man Utdទៅជាយ៉ាងណា នឹងដឹងគ្នានៅខែធ្នូ នេះហើយ
ចន្លោះមិនឃើញ
លោក Mino Raiola ភ្នាក់ងារខ្សែបម្រើ Paul Pogba បាននិយាយទៅកាន់សារព័ត៌មាន Rai ក្នុងន័យទាក់ទងនឹង អនាគតរបស់កីឡាកររូបនេះនឹងទៅជាយ៉ាងណានៅក្លឹប Manchester United នឹងបញ្ចេញនៅខែធ្នូ ឆ្នាំ២០២១ខាងមុខនេះហើយ។
លោក Raiola បាននិយាយថា៖" ខែធ្នូជា ខែនៃក្ដីសុបិន ខ្ញុំមិនបានឈប់សុបិនពីរឿងដែលកើតនៅខែហ្នឹងសោះ។ តែឥឡូវនេះខ្ញុំគិតវាល្អជាងមិនទាន់និយាយពី Pogba ។ ទាក់ទងនឹងរឿង បើអតីតកីឡាករ Man Utd មិននិយាយពីខ្ញុំ និង Pogba ច្បាស់ណាស់ពួកប្រហែលជាលែងធ្វើការងារហ្នឹងហើយ "។
លោកបានបន្តថា៖" ឥឡូវវាដូចជាលឿនពេកក្នុងការនិយាយអីពាក់ព័ន្ធនឹងរឿងកុងត្រារបស់ Pogba ។ ចាំមើលទៅនៅខែធ្នូហ្នឹង តើនឹងមានអ្វីកើតលើគេហ្នឹង។ និយាយទៅខ្ញុំពិតជាមិនអាចឈប់ស្រមៃពីរឿងហ្នឹងពិតមែន "។
បើមានការបន្តកុងត្រាថ្មីជាមួយ Man Utd ខ្សែបម្រើ Pogba នឹងចប់កុងត្រាជាមួយក្លឹបនេះនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ខណៈនៅពេលនេះសារព័ត៌មានជាច្រើនបានចុះផ្សាយថា កីឡាករនេះមិនចង់បន្តកុងត្រា ដោយចង់ចាកចេញទៅក្លឹបផ្សេង ដែលអាចជាក្លឹប Juventus ផងដែរនៅខែមករា ខាងមុខតែម្ដងក៏ថាបាន៕