• 2021-11-16 02:06:23
  • បាល់ទាត់

Keane ​ថា​អង់គ្លេស​ល្អ​គ្រប់គ្រាន់ ​សម្រាប់​លើក​ពាន World Cup 2022 ​

  • 2021-11-16 02:06:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Roy Keane ​មាន​ទំនុក​ចិត្ត​ថា​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​បាន​ត្រៀម​ខ្លួន​រូច​រាល់​ហើយ​ក្នុង​ការ​ប្រកួត FIFA World Cup 2022 ​នៅ​ប្រទេស​កាតា។

​អង់គ្លេស​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល​វគ្គ​សន្សំ​ពិន្ទុ ​បាន​យក​ឈ្នះ​លើ​ក្រុម​សាន់ម៉ារីណូ​ក្នុង​លទ្ធផល ​១០-០ ​ឯ​ណោះ ដែល​ជា​ជ័យជម្នះ​ធំធេង​ខ្លាំង​មែនទែន​សម្រាប់​ពួកគេ។ ខណៈ​ដែល​ក្រុម​នេះ​ខាន​ស៊ី​គេ​បាន​ដល់​ទៅ​១០​គ្រាប់​នេះ ​ជាង​៥០​ឆ្នាំ​មក​ហើយ។ ​អ្វី​ដែល​គេ​កត់​សម្គាល់​បន្ថែម​ទៀត ​ក្រុម​អង់គ្លេស​ក៏​ឃើញ​ថា​រៀប​ចំ​ខ្លួន​បាន​ល្អ​ណាស់​ដែរ ​ដោយ​ប៉ុន្មាន​ប្រកួត​មក​នេះ ​ពួកគេ​រក​គ្រាប់​បាល់​បាន​ច្រើន ​និង​ការពារ​បាន​ល្អ។

​ជាមួយ​គ្នា​នេះ​ដែរ ​លោក Roy Keane ​អតីត​កីឡាករ Manchester United ​បាន​និយាយ​ដែរ​ថា​លោក​មើល​ឃើញ​ថា​ក្រុម​អង់គ្លេស​រៀប​ចំ​ខ្លួន​បាន​ល្អ​ជាង​កាល Euro 2020 ​ទៀត។ ជាមួយ​ធនធាន​ដែល​ពួកគេ​កំពុង​មាន​នេះ ​សក្ដិសម​និង​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ប្រជែង​ជាមួយ​ក្រុម​ដទៃ​បាន​ហើយ​នៅ World Cup ​ឆ្នាំ​ក្រោយ។ ​អង់គ្លេស ​ជា​ក្រុម​ដែល​មាន​ភាគរយ​ខ្ពស់​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់​នេះ​ផង៕

ប្រភព៖ Dailymail អត្ថបទ៖ យ៉ា ណុត

មតិយោបល់