• 2021-11-16 01:13:17
  • បាល់ទាត់

​តោ​កំណាច​អង់គ្លេស ​ហូប​សាន់ម៉ារីណូ ​១០-០ ​បន្លាច​ក្រុម​ដទៃ​នៅ World Cup

  • 2021-11-16 01:13:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​តោ​កំណាច​អង់គ្លេស​ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់​ក្នុង​ការ​ប្រកួត​ទល់​ក្រុម​កំពូល​ខ្សោយ​សាន់​ម៉ារីណូ​នៅ​យប់មិញ​នេះ ​ដោយ​យក​ឈ្នះ​ក្នុង​លទ្ធផល ១០-០ ​ឯ​ណោះ ​យក​កៅអី​ឡើង​លេង World Cup 2022 ​នៅ​ប្រទេស​កាតា។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​អ្នក​គាំទ្រ​ដឹង​ច្បាស់​ថា​ក្រុម​អង់គ្លេស​នឹង​ឈ្នះ​ទៅ​ហើយ ព្រោះ​ដៃ​គូ​របស់​ពួកគេ​ជា​ក្រុម​ខ្សោយ​ខ្លាំង​លេង​មិន​ដែល​ឈ្នះ​ក្រុម​ណា​នោះ​ទេ។ ​តែ​អ្វី​ដែល​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​នោះ គឺ​អង់គ្លេស​ស៊ុត​មិន​ដក​ជើង​នោះ​ទេ ​ដោយ​រក​គ្រាប់​បាល់​បាន​ដល់​ទៅ​១០​គ្រាប់​ឯ​ណោះ។ ដោយ​១០​គ្រាប់​នោះ មាន​ចំណែក​របស់​ខ្សែ​ប្រយុទ្ធ Harry Kane ចំនួន​៤​គ្រាប់​ផង​ដែរ។

​ជាមួយ​ការ​បង្ហាញ​សមត្ថភាព​ខ្លាំង​របស់​ខ្លួន​នេះ​ដែរ ​អង់គ្លេស​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ក្រុម​ប្រជែង​ពាន​រង្វាន់ World Cup 2022 ​មួយ​ហើយ។ ស្រប​ពេល​ក្រុម​ការងារ​របស់​ប្រទេស​នេះ​ក៏​មាន​បំណង​យក​ពាន​រង្វាន់​ធំ​ខាង​លើ​ឱ្យ​បាន​ផង​ដែរ ​ព្រោះ​កាល Euro 2020 ​កន្លង​ទៅ ពួកគេ​សឹង​តែ​មាន​ឱកាស​ឈ្នះ​ទៅ​ហើយ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់