• 2021-11-15 13:22:47
  • បាល់ទាត់

Ronaldo នៅ​តែ​ជឿជាក់​ ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​នឹង​ឡើង​ទៅ​ World Cup 2022

  • 2021-11-15 13:22:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ Instagram របស់​ខ្លួន​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ក្រុម​ជម្រើសជាតិ​ព័រទុយហ្គាល់​របស់​គេ​នឹង​ឡើង​ទៅ​ប្រកួត​ FIFA World Cup 2022 ខាង​មុខ​នេះ​។

Ronaldo បាន​សរសេរ​ថា​៖" វិស័យ​បាល់ទាត់​បង្ហាញ​យើង​ច្បាស់​ណាស់​ថា​ វា​ម្ដង​អញ្ចេះ​ ម្ដង​អញ្ចោះ​ ពេល​ខ្លះ​វាជា​ផ្លូវ​ជោគជ័យ​សម្រាប់​យើង​ ដែល​នឹង​នាំ​យើង​ឲ្យ​បរាជ័យ​ពេល​ក្រោយ​វិញ។​ លទ្ធផល​ម្សិលមិញ​ពិត​ជា​ពិបាក​ទទួល​យក​ ប៉ុន្តែ​វាមិន​ធ្វើ​ឲ្យ​យើង​ចុះ​ចាញ់​ត្រឹម​ហ្នឹង​នោះ​ទេ​។ គោលដៅ​នៃ​ការ​ចូល​រួម​ World Cup 2022 ខាង​មុខ​នេះ​គឺ​នៅ​មាន​នៅ​ឡើយ​ទេ​ យើង​ដឹង​ថា​យើង​ត្រូវ​ធ្វើ​ម៉េច​ដើម្បី​ទៅ​ដល់​ហ្នឹង​ហើយ​។ គ្មាន​អី​មក​រារាំង​ទៀត​ទេ​ ក្រុម​ព័រទុយហ្គាល់​យើង​នឹង​ទៅ​ប្រកួត​នៅ​កាតា​ហ្នឹង​ "។

ក្រោយ​ចាញ់​សែប​ ២-១ ក្រុម​ព័រទុយហ្គាល់​ត្រូវ​លេង​ Play Off ដែល​ការ​លេង​ Play Off មាន​រហូត​ទៅ​ដល់​ ១០​ក្រុម​ឯណោះ​ ហើយ​ជ្រើស​រើស​តែ​ ៣ក្រុម​ប៉ុណ្ណោះ​ទៅ​ចូល​រួម​ប្រកួត​ World Cup 2022 ប្រទេស​នៅ​កាតា​ ខាង​មុខ៕

ប្រភព៖ Manchestereveningnews ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់