• 2021-11-15 08:29:56
  • បាល់ទាត់

ព្រោះ​តែ​រឿង​មួយ​នេះ Kane ដាច់​ចិត្ត​សុំ Southgate លេង​ជម្រើស​ដំបូង​យប់​នេះ

  • 2021-11-15 08:29:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Harry Kane បាន​ទទូច​សុំ​លោក Gareth Southgate លេង​ជម្រើស​ដំបូង​នៅ​រាត្រី​នេះ​ទល់នឹង​​ជម្រើសជាតិ​សាន់​ម៉ារីណូ​ ព្រោះ​តែ​ចង់​​បំបែក​កំណត់ត្រាគ្រាប់​បាល់​របស់ Wayne Rooney។

ខ្សែ​ប្រយុទ្ធ​របស់ Spurs បច្ចុប្បន្ន​មាន​៤៤​គ្រាប់​ក្នុង​ជម្រើសជាតិ​អង់គ្លេស ដោយ​សារ​​មុន​​គេ​រក​បាន​ដល់​ទៅ​៣​គ្រាប់​ម្នាក់​ទល់​នឹង​​​អាល់បានី។ គេ​ចង់​មាន​មហិច្ឆិតា​រក​គ្រាប់​បន្ថែម​ទៀត​ពេល​ប៉ះ​សាន់ម៉ារីណូ​ដែល​ជា​ប្រទេស​មាន​ចំណាត់​ថ្នាក់ (Ranking) ទាប​ជាង​គេ​ក្នុង​លោក។

​​Rooney កំពុង​ឈរ​តំណែង​លេខ​មួយ​ជា​កីឡាករ​រក​គ្រាប់​បាន​ច្រើន​ជាង​គេ​ឲ្យ​តោកំណាច​អង់គ្លេស​មាន​៥៣​គ្រាប់ ឯ​អ្នក​លេខ​ពីរ​គឺ​លោក Bobby Charlton មាន​៤៩​គ្រាប់ ខណៈ​លោក Gary Lineker មាន​៤៨​គ្រាប។ ដូច្នេះ​ Kane ដែល​កំពុង​នៅ​លេខ​បួន​​ចង់​ចំណេញ​គ្រាប់​បាល់​ជាមួយ​សាន់ម៉ារីណូ ដើម្បី​តាម​ឲ្យ​ទាន់​និង​អាចបំបែក​កំណត់ត្រា​របស់ Rooney។

តាម​ការ​ឲ្យ​ដឹង​ពី​​គ្រូ​របស់​អង់គ្លេស​លោក Southgate សម្រាប់​ការ​ប្រកួត​ចុងក្រោយវគ្គ​ជម្រុះ​ World Cup យប់​នេះ Kane បាន​ជម្រុញ​ចង់លេង​ដើម្បី​មាន​ឱកាស​រក​គ្រាប់​បាល់​បន្ថែម៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់