• 2021-11-12 11:04:06
  • បាល់ទាត់

Ronaldo បាន​ឲ្យ​អាវ​មួយ​​ទៅ​ ក្មេង​ស្រី​ម្នាក់​ ដែល​បាន​រត់​សម្រុក​ចូល​ទីលាន​ចង់​ជួប​ខ្លួន​ យប់​មិញ​នេះ​

  • 2021-11-12 11:04:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo បាន​ដោះ​អាវ​របស់​ខ្លួន​​ ឲ្យ​កាន់​ក្មេង​ស្រី​ម្នាក់​ ដែល​បាន​រត់​សម្រុក​ចូល​ទីលាន​ចង់​មក​ជួប​កំពូល​កីឡាករ​រូប​នេះ​ ក្រោយ​ចប់​ម៉ោង​ការ​ប្រកួត​ World Cup វគ្គ​ជម្រុះ​ត​ទល់​នឹង​ ក្រុម​ជម្រើស​ជាតិ​អៀរឡង់​នូវ​លទ្ធផល​សូន្យ​ស្មើ​ កាល​ពី​យប់​មិញ​នេះ​។

ដំបូង​ឡើយ​​ ក្មេង​ស្រី​ខាង​លើ​ ត្រូវ​បាន​បុគ្គលិក​ទទួល​បន្ទុក​សន្តិសុខ​ នៅ​ទីលាន​ប្រកួត​ខាង​លើ​ ឃាត់​ជាប់​ទៅ​ហើយ​ នៅ​ពេល​ដែល​ជិត​ទៅ​ដល់​ Ronaldo ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ នៅ​ពេល​ឃើញ​បែប​នេះ​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក៏​បាន​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​នេះ​មក​ជួប​ខ្លួន​ មុន​ពេល​ដែល​ចាកចេញ​ពី​ទីលាន​។

Ronaldo ក៏​បាន​ឱប​ដោយ​បង្ហាញ​នូវ​ទឹក​មុខ​​សប្បាយ​រីករាយ​ ក៏​ដូច​ជា​ដោះ​អាវ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ពី​ខ្លួន​ឲ្យ​ទៅ​កាន់​ក្មេង​ស្រី​រូប​នេះ​ ទោះ​ជា​ប្រកួត​ខាង​លើ​មិន​ទទួល​បាន​លទ្ធផល​ជា​ទី​គាប់​ចិត្ត​ ដែល​​ខ្លួន​ចង់​បាន​ក៏​ដោយ​។

ក្រុមជម្រើសជាតិ​ព័រទុយហ្គាល់​នឹង​ត្រូវ​ចូល​រួម​ប្រកួត​ World Cup វគ្គ​ជម្រុះ​បន្ត​ទៀត​ ត​ទល់​នឹង​ ក្រុម​ជម្រើស​ជាតិ​ស៊ែប​ នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១​ខាង​មុខ​(ម៉ោង​កម្ពុជា​)៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់