- 2021-11-12 08:03:25
- បាល់ទាត់
Adrian ថា Salah ហាត់គ្មានពេលសម្រាកសោះទម្រាំក្លាយជាកីឡាករល្អបំផុតម្នាក់
- 2021-11-12 08:03:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Adrian ថា Salah ហាត់គ្មានពេលសម្រាកសោះទម្រាំក្លាយជាកីឡាករល្អបំផុតម្នាក់
ចន្លោះមិនឃើញ
ក្នុងបទសម្ភាសន៍ផ្ទាល់មួយជាមួយ Goal អ្នកចាំទីរបស់ហង្សក្រហម Adrian San Miguel del Castillo បាននិយាយថា ខ្សែប្រយុទ្ធជម្រើសជាតិអេហ្ស៊ីប Mohamed Salah ប្រឹងប្រែងហ្វឹកហាត់ខ្លាំងណាស់រហូតគ្មានពេលសម្រាកទម្រាំអាចក្លាយជាកីឡាករកម្រិតកំពូលមួយលើលោក។
អ្នកចាំទីសញ្ជាតអេស្ប៉ាញខាងលើបានប្រាប់ថា មិត្តរួមក្រុមរបស់ខ្លួនបានបំបែកកំណត់ត្រាមួយចំនួននៅក្លឹបរួចទៅហើយ។ ចំណែកបច្ចុប្បន្នក៏កំពុងប្រឹងប្រែងដើម្បីបំបែកកំណត់ត្រាបន្ថែមទៀត។ គិតត្រឹមពេលនេះខ្សែប្រយុទ្ធរបស់ហង្សក្រហមរកបាន១៥គ្រាប់ហើយនៅគ្រប់ការប្រកួតរបស់គេនារដូវកាលនេះ។
ក្នុងបទសម្ភាសន៍ដែលជជែកវែកញែកមួយជាមួយ Goal និយាយពីកម្រិតរបស់ Salah អ្នកចាំទីខាងលើបាននិយាយថា «ខ្ញុំមិនដឹង Cristiano Ronaldo ឬក៏ Lionel Messi គេបានហ្វឹកហាត់បែបណានោះទេ។ ប៉ុន្តែសម្រាប់ Salah គឺខ្ញុំបានដឹងពីរបៀបដែលគេហ្វឹកហាត់។ គេហាត់មិនដែលសម្រាក និងព្យាយាមសម្របខ្លួនក្រោយការប្រកួតពីរឬបីម៉ោង ដើម្បីឲ្យរាងកាយរបស់គេបានល្អមកវិញ បន្ទាប់មកហ្វឹកហាត់ដើម្បីត្រៀមការប្រកួតបន្ទាប់»។
អ្នកចាំទីដដែលបន្ថែមថា គាត់ (Salah) ហ្វឹកហាត់រហូតដល់ខ្លួនស្ទើរមិនជឿ នឹងភ្នែក។ វាមិនមែនជារឿងចម្លែកទេ ដែលគាត់អាចក្លាយមកជាកីឡាករមានកាយសម្បទាររឹងម៉ាំដូចពេលនេះ។ គ្រប់ការប្រកួត Salah បានបង្ហាញឲ្យគ្រប់គ្នាបានឃើញនូវការរកបានគ្រាប់បាល់, ការបោះឲ្យដៃគូ, ការបង្កើតឱកាស … គឺពិតជាអស្ចារ្យមែនទែន៕