• 2021-11-12 02:33:48
  • បាល់ទាត់

Man City ​ប៉ះ​បាល់​២៦​ដង​ជាប់​គ្នា​មិន​ឲ្យ Man Utd ដណ្ដើម​បាន​ដើម្បី​ស៊ុត​ចូល​កាល​ឈ្នះ​ ២-០

  • 2021-11-12 02:33:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​សប្ដាហ៍​មុន​​​បិសាច​ក្រហម​ Manchester United ​បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​មេឃ​ខៀវ Manchester City ២-០ ​ដែល​ជា​ជំនួប​សប្ដាហ៍​ទី​១១ របស់ English Premier League ។ ក្នុង​ជំនួប​នោះ​ត្រូវ​បាន​​​​មេឃ​ខៀវ​ធ្វើ​ការ​សរុប​​បាល់​ចំនួន​ប៉ះ​២៦​ដង​​ជាប់​គ្នា​ ដើម្បី​​ស៊ុត​បញ្ចូល​ទី​ទៅ​លើ​​ម្ចាស់​ផ្ទះ​ ដោយ​មិន​ឲ្យ​បិសាច​ក្រហម​បាន​ប៉ះ​បាល់​ឡើយ​។

​ការ​ស៊ុត​គ្រាប់​ដ៏​ល្អ​របស់​កីឡាករ Bernardo Silva នៅ​នាទី​ទី​៤៥ នៃ​វគ្គ​ទី​១ ដែល​​​ជា​គ្រាប់​ទី​២ របស់​​ក្រុម​ភ្ញៀវ ក្រោយ​ពេល​កាត់​បាល់​ពី​ចម្ងាយ​របស់ João Cancelo ។ ក្រោយ​យក​ឈ្នះ​​ទៅ​លើ Manchester United ២-០ ធ្វើ​ឲ្យ​ Manchester City ឡើង​ទៅ​កាន់​លេខ​២​ក្នុង​តារាង​លីគ​កំពូល​អង់គ្លេស។ ចំណែក​ប្រកួត​​សប្ដាហ៍​ទី​១២​ ពួក​គេ​នឹង​ត្រូវ​ជួប​ក្រុម​ Everton ក្នុង​ដី​របស់​ខ្លួន​​​ឯង​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២១៕ ​​

ទស្សនា​វីដេអូ៖

ប្រភព៖ Manchestereveningnews ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់