• 2021-11-12 01:36:33
  • បាល់ទាត់

ព័រទុយហ្គាល់ ​លេង​បាន​ត្រឹម​ស្មើ​ក្រុម​អៀរឡង់ ០-០ ​

  • 2021-11-12 01:36:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ព័រទុយហ្គាល់​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​សាធារណរដ្ឋ​អៀរឡង់​ក្នុង​លទ្ធផល ០-០ ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup ​នៅ​យប់មិញ​នេះ​។

​ព័រទុយហ្គាល់ ​ធ្វើ​មិន​បាន​ល្អ​នោះ​ទេ​សម្រាប់​ការ​ប្រកួត​នេះ។ ​ពួកគេ​មាន​ឱកាស​ដែរ ​ជា​ពិសេស Cristiano Ronaldo ​តែ​ម្ដង ​ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​មិន​អាច​សម្រេច​បាន​ទៅ​វិញ។ ដោយ​ចប់​ការ​ប្រកួត​៩០​នាទី ​ក្រុម​ទាំង​ពីរ​បាន​ត្រឹម​ចែក​គ្នា​ម្នាក់​១​ពិន្ទុ ​ដោយសារ​លេង​ស្មើ ០-០ ។

​ដោយ​លទ្ធផល​នេះ​ដែរ ​ក្រុម​ព័រទុយហ្គាល់ ​នឹង​ត្រូវ​កាត់​សេចក្ដី​រក​ក្រុម​បាន​កៅអី​ជម្រុះ World Cup ​ជាមួយ​ក្រុម​សែប​ទៀត ដោយ​ក្រុម​២​នេះ​ប្រជែង​គ្នា​នៅ​កំពូល​តារាង។ ​ដោយ​ព័រទុយហ្គាល់ ​មាន​១៧​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម​សែប​ដែរ ប៉ុន្តែ​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់