• 2021-11-11 08:15:58
  • កីឡា​ផ្សេង​ៗ

NOCC​ សង្ឃឹម​ថា​វគ្គ​រដ្ឋបាល​កីឡា​នៅ​រតនគីរី​នឹង​លើក​ចិត្ត​សិក្ខាកាម​ចូលរួម​កិច្ចការ​ស្ម័គ្រចិត្ត​ ស៊ីហ្គេម​ ២០២៣

  • 2021-11-11 08:15:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ វគ្គសិក្សា​ខ្លី​ «រដ្ឋបាលកីឡា»​ ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​រតនគីរី​នេះ​នឹង​ជួយ​ជំរុញ​លើក​ទឹកចិត្ត​មន្ត្រី​កីឡា​នានា​នៅ​ទី​នោះ​ឲ្យ​ចូលរួម​កិច្ច​ការងារ​ស្ម័គ្រ​នៅ​ស៊ីហ្គេម​ ២០២៣​ កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ។​

ទិដ្ឋភាពសិក្សា

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ NOCC​ បាន​ឲ្យ​ដឹង​ថា​ វគ្គ​សិក្សា​ «រដ្ឋបាលកីឡា»​ នេះ​ជា​លើក​ទី២​ ហើយ​សម្រាប់​ខេត្ត​រតនគីរី​ ខណៈ​លើក​ទី១​ បាន​ធ្វើ​ឡើង​ប្រហែល​១០​ឆ្នាំ​មុន។​ វគ្គសិក្សា​នេះ​ក៏​ជា​លើក​ទី៤​ សម្រាប់​ឆ្នាំ​២០២១​ នេះ​ដែរ​ដែល NOCC​ បាន​បើក​កន្លង​ទៅ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

ឯកឧត្ដម​បន្ថែម​ទៀត​ថា​ បើ​ទោះ​ជា​បរិបទ​កូវីដ​ក្ដី​ ប៉ុន្តែ​ NOCC​ នៅ​តែ​បន្ត​និរន្តរភាព​នៃ​ការ​បង្កើត​វគ្គ​នេះ​ឡើង​ ដោយ​គ្រាន់​តែ​ប្ដូរ​ពី​ការ​ចុះ​ផ្ទាល់​មក​តាម​រយៈ​ Online​ ទៅ​វិញ។​ ចំពោះ​វគ្គ​សិក្សា​នេះ​គ្រូ​ឧបទេស​គឺ​ចែក​រំលែក​នូវ​ចំណេះ​ដឹង​ផ្សេង​បន្ថែម​ដូច​ជា​គុណ​តម្លៃ​កីឡា​ បច្ចេកទេស​ជំនាញ​ រដ្ឋបាល​កីឡា​ ទ្រឹស្ដី​កីឡា​ជា​ដើម។​ អ្នកជំនាញផ្នែកកីឡារូបនេះសង្ឃឹមថា បន្ទាប់​ពី​បញ្ចប់​ទៅ​សិក្ខាកាម​នានា​នឹង​ចូលរួម​លើ​ការងារ​ស្ម័គ្រ​នៅ​ស៊ីហ្គេម​ ២០២៣​ ដែល​ត្រូវ​ការ​កម្លាំង​ជា​ច្រើន​ដើម្បី​រៀបចំ។​

រំលឹក​ដែរ​ថា​ វគ្គសិក្សា​ខ្លី​ «រដ្ឋាបាលកីឡា»​ លើក​ទី៤​ នេះ​ធ្វើ​ឡើង​នៅ​ឯ​ខេត្ត​រតនគីរី​ ចាប់​ពី​ថ្ងៃ​ទី៨​ ដល់​ ១១​ ខែ​វិច្ឆិកា​ ២០២១។​ វគ្គសិក្សា​ចំនួន​ ៣លើក​មុន​នោះ​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ តាកែវ​ កែប៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់