• 2021-11-11 04:07:41
  • បាល់ទាត់

កីឡាករ​ជម្រើស​ដំបូង​របស់ Juventus ម្នាក់​កំពុង​ស្ថិត​ក្នុង​ក្រសែភ្នែក​ Newcastle

  • 2021-11-11 04:07:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Newcastle កំពុង​តែ​សម្លឹង​ឃើញ​ខ្សែ​បម្រើ​របស់ Juventus កីឡាករ Andrien Rabiot និង​ចង់​ផ្ទេរ​យក​នៅ​ខែ​មករា​ខាង​មុខ​នេះ។

​កីឡាករ​សញ្ជាតិ​បារាំង​បាន​បង្ហាញ​ខ្លួន​ប្រកួត​ជា​ទៀងទាត់​ឲ្យ Juventus ក្នុង​រដូវ​កាល​នេះ ដោយ​លេង​បាន​១១​ប្រកួត​ហើយ​គិត​គ្រប់​កម្មវិធី។ បច្ចុប្បន្ន Newcastle បាន​ក្លាយ​ជា​ក្រុម​អ្នក​មាន​មួយ​ក្នុង​ពិភព​បាល់ទាត់​ ក្រោយ​ម្ចាស់​ម្ចាស់​ក្លឹប​ថ្មី​ដែល​ជា​ព្រះអង្គម្ចាស់​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

Rabiot អាច​ក្លាយ​ជា​កីឡាករ​ដំបូង​ដែល Newcastle នាំ​​ចូល​នៅ​ទីផ្សារ​ដោះដូរ​ខាង​មុខ​នេះ។ ត្បិត​បាន​លេង​មិន​​សូវ​បាត់​មុខ​ជាមួយ Juventus មែន តែ​ក្លឹប​យក្ស​របស់​អ៊ីតាលី​មួយ​នេះ​ចង់​កាត់​បន្ថយ​ការ​ចំណាយ​ប្រាក់​ឈ្នួល​ខ្លះ ដើម្បី​​សម្រួល​ដល់​ក្លឹប។

​​Rabiot វ័យ​២៦​ឆ្នាំ​តម្លៃ​ខ្លួន​បច្ចុប្បន្ន​រង្វង់​១២,៨​លាន​ផោន​។ ខ្សែ​បម្រើ​រូប​នេះ​ចូលរួម​ជាមួយ Juventus ដោយ​គ្មាន​តម្លៃ​ខ្លួន ក្រោយ​អស់​កុងត្រា​ជាមួយ PSG កាល​ពី​ឆ្នាំ​២០១៩៕​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់