• 2021-11-11 03:04:02
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កង់៖​ ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នៅ​សៀមរាប​លើក​នេះជា​ការ​វាស់​ស្ទង់​សម្រាប់​ធ្វើ​នៅ​ស៊ីហ្គេម​ ២០២៣​

  • 2021-11-11 03:04:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​ទោចក្រយាន​ ថា​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ខែ​ធ្នូ​នេះ​គឺ​ជា​ការ​វាស់​ស្ទង់​មួយ​ដើម្បី​កំណត់​ថា​អាច​រៀបចំ​សម្រាប់​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ។​

រូបភាព Cambodia SEA GAMES2023

លោក​ នូ​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី២៥​ ខែ​ធ្នូ​ ២០២១​ ខាង​មុខ​នេះ​ជា​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ដែល​គ្រោង​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ឯ​ខេត្ត​សៀមរាប។​ ការ​ប្រកួត​នេះ​ត្រូវ​បាន​កំណត់​ជា​២គោលដៅ​សម្រាប់​ប្រភេទ​កង់​គួក​ និង​កង់​ភ្នំ។​

អគ្គលេខាធិការ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ការ​ប្រកួត​ទាំង​២គោលដៅ​រួម​មាន​កង់គួក​ កង់​ភ្នំ​ នេះ​គឺ​សហព័ន្ធ​ធ្វើ​ការ​វាស់ស្ទង់​ផង​ដែរ​ដើម្បី​កំណត់​ថា​អាច​រៀបចំ​យក​ខេត្ត​មួយ​នេះ​នៅស៊ីហ្គេម​ ឆ្នាំ​២០២៣​ ខាង​មុខ ឬយ៉ាងណា។​ យ៉ាងណា​លោក​ នូ ចំរើន​ បាន​បញ្ជាក់​ថា​ក្នុង​ខេត្ត​សៀមរាប​នេះ​គឺ​ជា​អត្តិភាព​ទី១​ ក្នុង​ចំណោម​ខេត្ត​សក្ដានុពល​ផ្សេងៗ​ ព្រោះ​មាន​ផ្លូវ​ល្អ​ស្អាត​ ហេដ្ឋារចនាសម្ព័ន្ធ​អំណោយ​ផល​ដល់​ការ​រៀបចំ​តែ​ម្ដង។​

លោក នូ ចំរើន

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​ទោចក្រយាន​គ្រោង​នឹង​ធ្វើ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី២៥​ ខែ​ធ្នូ​ ឆ្នាំ​២០២១​ នេះ​នៅ​ខេត្ត​សៀមរាប។​ ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​ លើក​ទី៣២​ ឆ្នាំ​២០២៣​ ដែល​មាន​ជា​ច្រើន​ប្រភេទ​កីឡា​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន​ចូលរួម​ប្រកួត​ប្រជែង​មេដាយ៕​ អត្ថបទកែសម្រួលពី Cambodia SEA GAMES 2023

រូបភាព Cambodia SEA GAMES2023

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់