• 2021-11-05 01:55:19
  • បាល់ទាត់

Newcastle ​កាន់​តែ​កៀក ​ប្រកាស​តែងតាំង​លោក Eddie ​ជា​អ្នក​ចាត់ការ​ថ្មី​

  • 2021-11-05 01:55:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប Newcastle United ​កាន់​តែ​កៀក​មែនទែន​ហើយ​ក្នុង​ការ​ប្រកាស​លោក Eddie Howe ​ជា​អ្នក​ចាត់ការ​ថ្មី​របស់​ពួកគេ ​បន្ទាប់​ពី​បណ្ដេញ​លោក Steve Bruce ​ចេញ​កាល​ពី​ខែ​មុន។

​Newcastle ​បាន​កែប្រែ​មុខមាត់​ថ្មី ​បន្ទាប់​ពី​ទទួល​បាន​ម្ចាស់​ថ្មី​ដែល​ជា​ព្រះ​អង្គ​ម្ចាស់ Mohammed Ben Salman។ ​ក្លឹប​មួយ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​នឹង​ដើរ​តាម​គន្លង​របស់ PSG ​មិន​ខាន ​ដោយ​ត្រៀម​ចំណាយ​ប្រាក់​ជា​ច្រើន​កសាង​ក្រុម​ឡើង​វិញ ​ឱ្យ​ក្លាយ​ជា​ក្រុម​ខ្លាំង​នៅ​អង់គ្លេស​និង​អឺរ៉ុប។ ​បច្ចុប្បន្ន​ ពួកគេ​ក៏​ចាប់​ផ្ដើម​គម្រោង​បណ្ដើរ​ៗ​ទៅ​ហើយ​ក្នុង​ការ​កែប្រែ​ក្លឹប​នេះ។

​ដោយ​ថ្នាក់​ដឹក​នាំ​កំពុង​ចរចា​យក​លោក Eddie Howe ​ដែល​ជា​អតីត​អ្នក​ចាត់ការ​ក្រុម​ Bournemouth ​មក​ដឹក​នាំ ​ហើយ​ទទួល​បាន​ដំណឹង​ថា​ការ​ចរចា​ត្រូវ​គ្នា​ហើយ​អស់។ ​បុរស​វ័យ​៤៣​ឆ្នាំ ​បាន​យល់​ព្រម​កុងត្រា​ដឹក​នាំ​ក្រុម Newcastle ​នេះ​ចំនួន​២​ឆ្នាំ​កន្លះ។ ការ​ប្រកាស​ផ្លូវការ​នឹង​ធ្វើ​ឡើង​ឆាប់​ៗ​នេះ៕

ប្រភព៖ Dailymail អត្ថបទ៖ វ៉ាន់ សាក់

មតិយោបល់