• 2021-11-03 03:53:56
  • បាល់ទាត់

សាង​ស្នាដៃ​បាន​បែប​នេះ Rio ថា Spurs សំណាង​ណាស់​បាន Conte មក​ដឹក​នាំ

  • 2021-11-03 03:53:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rio Ferdinand បាន​និយាយ​ថា Spurs ​ពិត​ជា​សំណាង​​ដែល​អាច​យក​បាន​លោក Antonio Conte ធ្វើ​ជា​អ្នក​ចាត់​ការ​ថ្មី។

​Spurs បាន​ប្រកាស​តែងតាំង​លោក Conte ធ្វើ​ជា​អ្នក​ចាត់​ការ​ថ្មី​កាល​ពី​យប់​មិញ ក្រោយ​បណ្ដេញ​​លោក Nuno Espirito Santos ចេញ​ពី​តំណែង​បន្ទាប់​ពី​ចាញ់ Man Utd ៣-០ កាល​ពី​សប្ដាហ៍​មុន។ Ferdinand ជឿជាក់ Conte មាន​សមត្ថភាព​ផ្លាស់ប្ដូរ Spurs ទៅ​រក​​ជ័យជម្នះ​វិញ។

អ្នក​ចាត់ការ​សញ្ជាតិ​អ៊ីតាលី​ធ្លាប់​បាន​បង្ហាញ​ស្នាដៃ​​ភ្ញាក់ផ្អើល​ចុង​ក្រោយ​ដូច​ជា​នាំ Chelsea ពី​លេខ​១០ រហូត​​ឡើង​មក​លេខ​១ ខណៈ​បញ្ចប់​រជ្ជកាល​របស់ Juventus គ្រប់គ្រង​ពាន​ Serie A ជាមួយ Inter Milan កាល​ពី​រដូវ​កាល​មុន។ Spurs បច្ចុប្បន្ន​​កំពុង​នៅ​លេខ​៩​ក្នុង​តារាង​ពិន្ទុ Premier League ហើយ Rio ជឿជាក់ Conte អាច​ជួយ​សង្គ្រោះ​ក្រុម​​មួយ​នេះ​ឡើយ​វិញ។

និយាយ​កាល​ពី​ម្សិលមិញ Rio លើក​ឡើង​ថា Spurs គួរ​តែ​គិត​អំពី​ខ្លួន​ឯង​ដែល​សំណាង​មាន Conte ជា​អ្នក​ចាត់​ការ​ថ្មី។ បុរស​ម្នាក់​នេះ​ឈ្នះ​ច្រើន គេ​ដឹង​ថា​គេ​កំពុង​ធ្វើ​អ្វី។ គេ​ដឹង​ពី​របៀប​​​ទៅ​កន្លែង​ជា​ច្រើន និង​ផ្លាស់​ប្ដូរ Spurs៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់