• 2021-11-02 13:54:44
  • បាល់ទាត់

អតីត​គ្រូ​ Arsenal រូប​នេះ​ជា​ បេក្ខជន​ឈាន​មុខ​ដែល​ Newcastle ចង់​បាន​

  • 2021-11-02 13:54:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Unai Emery ​គ្រូ​បង្គោល​ក្លឹប​ Villarreal ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ លោក​ជា​បេក្ខជន​ឈាន​មុខ​គេ​ដែល​ក្លឹប​ Newcastle ចង់​បាន​មក​ធ្វើ​ជា​អ្នកចាត់​ការ​ថ្មី​ ក្រោយ​លោក​ Steve Bruce ត្រូវ​បាន​បណ្ដេញ​ចេញ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ BBC ​។

បើ​តាម​ប្រភព​ដដែល​នេះ​ Newcastle ចង់​បាន​មក​ដឹក​នាំ​មុន​ប្រកួត​តទល់​នឹង​ Brighton នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​តែ​ម្ដង​ (ម៉ោង​កម្ពុជា)។

​នៅ​ខណៈ​នេះ​លោក​ Emery នៅ​ជាប់​កុងត្រា​ជា​មួយ​ Villarreal ដល់​ឆ្នាំ​២០២៣​ឯណោះ​។ មួយ​វិញ​ទៀត​ កាល​ពី​នៅ​សន្និសីទ​កាសែត​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ លោក​ក៏​បាន​លើក​ឡើង​ថា​ លោក​អត់ដឹង​អី​ទាំង​អស់​ពី​រឿង​ Newcastle ចង់​បាន​អី​ហ្នឹង​។

យ៉ាង​ណា​ក្ដី​នៅ​ក្នុង​ថ្ងៃ​នេះ​បើ​យោង​តាម​ Sky Sports លោក​ Emery កំពុង​ចរចា​និយាយ​ពី​រឿង​តំណែង​អ្នក​ចាត់​ការ​ក្លឹប​ថ្មី​ជា​មួយ​ Newcastle ហើយ​៕

ប្រភព៖ BBC | Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់