• 2021-11-02 03:07:45
  • បាល់ទាត់

Spurs នឹង​តែងតាំង Conte ធ្វើ​អ្នក​ចាត់​ការ​ថ្មី និង​ត្រៀម​លុយ​១៥០​លាន​ផោន​ឲ្យ​ទិញ​កីឡាករ​បន្ថែម

  • 2021-11-02 03:07:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Antonio Conte នឹង​ទទួល​បាន​កញ្ចប់​ទឹក​ប្រាក់​១៥០​លាន​ផោន​ដើម្បី​នាំ​ចូល​កីឡាករ​ថ្មី ដើម្បី​ជួយ​សង្គ្រោះ Spurs ឡើយ​វិញ បន្ទាប់​ពី​មួយ​រយៈ​ចុងក្រោយ​​​ក្រុម​មិន​ទទួល​បាន​លទ្ធផល​ល្អ។

តាម​ប្រភព​ពី​លោក Fabrizio Romano ឲ្យ​ដឹង​ថា អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​​​បានបាន​យល់ព្រម​កុងត្រា​ជាមួយ Spurs ដល់​ខែ​ មិថុនា ឆ្នាំ ២០២៣ ជាមួយ​​នឹង​ប្រាក់​ឈ្នួល​១៥​លាន​ផោន​ក្នុង​មួយ​ឆ្នាំ បន្ទាប់​ពី​ពួក​គេ​​បាន​បណ្ដេញ​លោក Nuno ចេញ​ពី​តំណែង​កាល​ពី​ម្សិលមិញ។ កាល​ពី​រដូវ​ក្ដៅ​ Spurs ធ្លាប់​បាន​ទាក់ទង​ឲ្យ Conte មក​ដឹក​នាំ​ម្ដង​ហើយ មុន​ចុះ​កុងត្រា​ជាមួយ​លោក Nuno ប៉ុន្តែ​ត្រូវ​បាន​បដិសេធ។

ដោយ​កាល​នោះ Conte មើល​ឃើញ​ថា Spurs មិន​សូវ​មាន​មហិច្ឆតា។ ប៉ុន្តែ​​ពេល​នេះ​ប្រធាន​ក្លឹប​ Spurs លោក Daniel Levy ដែល​​មាន​មហាសេដ្ឋី Joe Lewis ជា​ម្ចាស់​ក្លឹប​បាន​ងាក​ហ៊ាន​ឲ្យ​​ថ្លៃ​ឈ្នួល Conte ដល់​ទៅ​២៩​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍ បូក​ជាមួយ​​កញ្ចប់​ទឹក​ប្រាក់​១៥០​លាន​ផោន​ដើម្បី​​ទិញ​កីឡាករ​ថ្មី។

​លោក Nuno Espirito Santo ត្រូវ​បាន Spurs បញ្ចប់​តួនាទី បន្ទាប់​ពី​បរាជ័យ​កាល​ពី​ថ្ងៃ​អាទិត្យ​ ៣-០ ក្នុង​ផ្ទះ​ខ្លួន​ឯង​ក្រោម​ថ្វី​ជើង​របស់ Manchester United។ Nuno បាន​ក្លាយ​ជា​​អ្នក​ចាត់​ដឹក​នាំ​បាន​រយៈពេល​ខ្លី​បំផុត​​របស់ Spurs ពោល​បាន​តែ​១២៤​ថ្ងៃ និង​១០​ប្រកួត​ក្នុង​លីគ៕ ​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់