- 2021-11-01 12:19:20
- បាល់ទាត់
Messi តបទាំងឈឺចាប់នូវសម្ដី Laporta ថា ចង់ឲ្យគេមក Barca និង លេងមិនបាច់យកលុយ
- 2021-11-01 12:19:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi តបទាំងឈឺចាប់នូវសម្ដី Laporta ថា ចង់ឲ្យគេមក Barca និង លេងមិនបាច់យកលុយ
ចន្លោះមិនឃើញ
កាលពីកំឡុងខែតុលា ឆ្នាំ២០២១កន្លងទៅនេះ លោក Joan Laporta ប្រធានក្លឹប Barcelona បាននិយាយទៅកាន់សារព័ត៌មាន RAC1 ថាលោកសង្ឃឹមថាខ្សែប្រយុទ្ធ Lionel Messi នឹងផ្លាស់ប្ដូរចិត្ត មកលេងឲ្យ Barcelona វិញដោយមិនចាំបាច់យកលុយ។
នៅក្នុងថ្ងៃនេះ Messi បានឆ្លើយតបវិញនៅកាសែត Sportថា៖" ការពិតគឺដូចទៅនឹងអ្វី ដែលខ្ញុំបានបកស្រាយពេលដែលខ្ញុំចាកចេញពី Barca អញ្ចឹង។ ខ្ញុំបានធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅរួចដើម្បីចង់នៅបន្តនៅហ្នឹងហើយ។ ហើយខ្ញុំមិនដែលត្រូវបានគេសុំលេងដោយមិនចាំបាច់យកលុយអញ្ចឹងដែរ។ ខ្ញុំត្រូវបានក្លឹបឲ្យជួយកាត់ថ្លៃប្រាក់ខែ៥០% ហើយខ្ញុំក៏បានព្រមកាត់ផងដែរ។ នេះជាអ្វីដែលខ្ញុំបានជួយ Barca និយាយទៅគោលបំណងខ្ញុំចង់នៅបន្តនៅ Barca តែម្ដង "។
កីឡាករនេះបន្តថា៖" ដូច្នេះពាក្យដែលលោកប្រធានក្លឹបនេះនិយាយអញ្ចឹងដាក់ខ្ញុំដូចជាមិនត្រឹមត្រូវសោះ ព្រោះនេះធ្វើឲ្យខ្ញុំឈឺចាប់។ នេះដូចមានអារម្មណ៍ថា Laporta ដណ្ដើមបាល់យកពីខ្ញុំ ហើយអត់ដឹងធ្វើអីបន្តជាមួយបាល់ហ្នឹងអញ្ចឹង។ និយាយទៅគាត់មិនត្រូវនិយាយពាក្យទាំងនោះចេញមកទេ។ និយាយអញ្ចឹង ប្រហែលមានអ្នកគិតថាខ្ញុំហ្នឹងជាអ្នកធ្វើឲ្យមានរឿងអញ្ចឹង។ ទាំងនេះជាអ្វី ដែលខ្ញុំមិនសមទទួលបានអញ្ចឹងវិញទេ "។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតខាងលើ Messi ក៏លើកឡើងថា បើអាចធ្វើបាន គេនឹងត្រលប់ទៅ Barca វិញនៅថ្ងៃអនាគត ក្នុងនាមជានាយកបច្ចេកទេសមួយរូប៕