- 2021-11-01 10:00:38
- កីឡាផ្សេងៗ
វគ្គសិក្សា «តួនាទីអ្នកសារព័ត៌មានកីឡា» ទទួលការចាប់អារម្មណ៍ខ្លាំងពីបណ្ដាសារព័ត៌មាននៅកម្ពុជា
- 2021-11-01 10:00:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វគ្គសិក្សា «តួនាទីអ្នកសារព័ត៌មានកីឡា» ទទួលការចាប់អារម្មណ៍ខ្លាំងពីបណ្ដាសារព័ត៌មាននៅកម្ពុជា
ចន្លោះមិនឃើញ
វគ្គសិក្សាខ្លី «តួនាទីអ្នកសារព័ត៌មានកីឡាតាមរយៈបទពិសោធជនជាតិជប៉ុន» ដែលចាប់ផ្ដើមពីព្រឹកថ្ងៃទី១ វិច្ឆិកា ២០២១ នេះមានការចាប់អារម្មណ៍ និងចុះឈ្មោះចូលរួមច្រើនពីបណ្ដាសារព័ត៌មាននៅកម្ពុជា។
លោក ប៉ែន ប៉ូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានលើកឡើងក្នុងពិធីបើកវគ្គសិក្សាព្រឹកមិញនេះថា លោកពិតជាសោមនស្សរីករាយជាខ្លាំងដែលឃើញវគ្គសិក្សា«តួនាទីអ្នកសារព័ត៌មានកីឡាតាមរយៈបទពិសោធជនជាតិជប៉ុន» អាចកើតមានឡើងនៅពេលនេះ។
តំណាងក្លឹបអ្នកកាសែតខាងលើនេះថ្លែងទៀតថា វគ្គសិក្សានេះលោកចាត់ទុកថាជាវគ្គសំខាន់ និងកម្រមួយសម្រាប់ក្លឹបអ្នកកាសែតកម្ពុជា ព្រោះកន្លងទៅមិនធ្លាប់បង្កើតឲ្យមាននោះទេ។ អ្វីដែលកត់សម្គាល់មួយទៀតនោះគឺការចាប់អារម្មណ៍ចុះឈ្មោះចូលរួមលើសលប់ហួសពីការរំពឹងទុក ដែលពីមុនគិតថាមានការពិបាកនិងរកសិក្ខាកាម។ លោកក៏សង្ឃឹមថាវគ្គមួយនេះនឹងជួយផ្ដល់ចំណេះជំនាញបន្ថែមពីសំណាក់គ្រូមានបទពិសោធនៃប្រទេសជប៉ុនដើម្បីរួចចំណែកផ្សព្វផ្សាយឲ្យបានល្អនូវព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣ខាងមុខ។
រំលឹកដែរថា វគ្គសិក្សាខ្លី «តួនាទីអ្នកសារព័ត៌មានកីឡាតាមរយៈបទពិសោធជនជាតិជប៉ុន» គឺសហការផ្ដួចផ្ដើមឡើងពីមូលនិធិជប៉ុន (CCJ) ក្លឹបអ្នកកាសែតកម្ពុជា និងគាំទ្រដោយ CAMSOC។ វគ្គសិក្សានេះចែកចេញទី២វគ្គ ហើយក្នុង១ថ្ងៃសិក្សាតែមួយព្រឹកប៉ុណ្ណោះ។ គឺវគ្គទី១ សិក្សារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១-៤ វិច្ឆិកា ២០២១ ចំណែកវគ្គទី២ ចាប់ពីថ្ងៃទី៦-៩ ខែធ្នូ ២០២១ នៅ NOCC និងតាមរយៈ Online។ សិក្ខាកាមចុះឈ្មោះជិត១០០នាក់មកពីបណ្ដាសារព័ត៌មាននានានៅក្នុងស្រុក៕