• 2021-10-27 07:39:50
  • បាល់ទាត់

Gnabry យល់​ថា ​ខ្សែ​ប្រយុទ្ធ​ Barcelona រូប​នេះ​ល្អ​ជាង Mbappe

  • 2021-10-27 07:39:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Serge Gnabry ខ្សែ​ប្រយុទ្ធ​របស់ Bayern Munich ​យល់​ឃើញ​ថា ខ្សែ​ប្រយុទ្ធ​ស្លាប​ Ousmane Dembele របស់​ Barcelona ​ល្អ​ជាង​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe របស់​ PSG ។ នេះ​បើ​តាម​​ការ​​ស្រង់​សម្ដី​ចេញ​ពី​ស្ថានីយ​ទូរស្សន៍​មួយ​របស់​អាល្លឺម៉ង់​។

​Mbappe ជា​​កីឡាករ​ល្អ​​បំផុង​មួយ​នៅ​តំបន់​អឺរ៉ុប​នា​ពេល​បច្ចុប្បន្ន​​​ ដែល​ធ្លាប់​ឈ្នះ​ពាន​​ជា​ច្រើន​រួច​មក​ហើយ​ ដូច​ជា​កាល​នៅ AS Monaco, PSG និង ឈ្នះ World Cup នៅ​ឆ្នាំ​២០១៨ ។ យ៉ាង​ណា Dembele ​ក៏​ជា​ផ្នែក​មួយ​ក្នុង​ការ​ជួយ​បារាំង​ឲ្យ​ឈ្នះ World Cup កាល​ឆ្នាំ​​នោះ​ដូច​គ្នា​ហើយ​គេ​ក៏​ត្រូវ​បាន​​រង​របួស​​មិន​អាច​ជួយ Barcelona ច្រើន​ឡើយ ក្រោយ​ពេល​ផ្ទេរ​ពី Dortmund ទៅ​កាន់​ទឹក​ដី​អេស្ប៉ាញ​កាល​ឆ្នាំ​២០១៧។ ​ក្នុង​អាជីព​របស់ Dembele ​កាល​នៅ​ទឹក​ដី​អាល្លឺម៉ង់​គេ​បាន​បង្ហាញ​ទម្រង់​លេង​គួរឲ្យ​ភ្ញាក់​ផ្អើល​ពេញ​ពិភព​លោក ហើយ​រហូត​មក​ដល់​ពេល​នេះ Gnabry នៅ​តែ​គិត​​ថា Dembele ល្អ​ជាង​គេ​។

​​គិត​ត្រឹ​​ម​បច្ចុប្បន្ន​ក្នុង​អាជីព​របស់ Mbappe ​គឺ​រក​បាន​១៦៨ គ្រាប់​ក្នុង​ចំណោម​២៤៥​ប្រកួត​ក្នុង​នោះ ​គេ​ឈ្នះ​ពាន​​ក្នុង​ស្រុក​១០​លើក​ ហើយ​​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ Champions League ​បាន​មួយ​លើក​។ ចំណែក​ខ្សែ​ប្រយុទ្ធ​ស្លាប Barcelona វិញ​​រក​បាន៥៧​គ្រាប់​ក្នុង​ចំណោម​១៩៧​ប្រកួត ប៉ុន្តែ​ក្នុង​​​ការ​ផ្ទេរ​ពី​ទឹក​ដី​អាល្លឺម៉ង់​​ទៅ​កាន់​ទឹក​ដី​អេស្ប៉ាញ​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ញ៉ាំញី​ដោយ​របួស​​ទើប​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទម្រង់​លេង​យ៉ា​ង​ខ្លាំង​៕ ​​​​​​

ប្រភព៖ Goal ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់