• 2021-10-26 07:56:13
  • បាល់ទាត់

វិភាគ​លើ​ទម្រង់​លេង​ U23 កម្ពុជា​ពីរ​ចំណុច​ក្នុង​ការ​ប្រកួត​​ជម្រុះ AFC U23 Asian Cup ​​​​​

  • 2021-10-26 07:56:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើ​ស​ជាតិ​ U23 កម្ពុជា​បាន​ប្រកួត​ចាញ់​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ​២៣​ឆ្នាំ​ជប៉ុន​ ៤-០ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ AFC U23 Asian Cup Qualifiers ​មុន​នេះ​។ ទោះ​ជា​ក្រុម​គោព្រៃ​បាន​ប្រកួត​ចាញ់​​ក្រុម​ខ្លាំង​នៅ​អាស៊ី​​ក្នុង​លទ្ធផល​៤-០​មែន​​ តែ​កម្ពុជា​មាន​ចំណុច​លេចធ្លោ​ពីរ​ក្នុង​ការ​បង្ហាញ​ខ្លួន​ពីរ​លើក​កន្លង​មក​នេះ។

១-ទម្រង់​លេង​ដោយ​មាន​ទំនុក​ចិត្ត៖ ក្រុម​​ជម្រើស​ជាតិ​ U23 កម្ពុជា​បាន​បង្ហាញ​​កម្រិត​សមត្ថភាព​លេង​ល្អ​មួយ​កម្រិត​បើ​ទោះ​ប៉ះ​ក្រុម​ខ្លាំង​​ជប៉ុន និង​​ប៉ះ​ក្រុម​​យុវជន​ហុង​កុង​​ក្ដី គឺ​​អ្វី​ដែល​សំខាន់​ការ​ហ៊ាន​លេង​ហើយ​លេង​ពី​​ក្រោម​​ឆ្ពោះ​ទៅ​តំបន់​ខាង​លើ​​បាន​ល្អ​ពោពេញ​ដោយ​​ទំនុក​ចិត្ត​។

២-​ការ​សហការ​គ្នា​ក្នុង​វាយបក​​​៖ ដូច​ដែល​ប្រិយមិត្ត​បាន​ឃើញ​ហើយ​ថា កាល​ប៉ះ​ហុង​កុង​ក្រុម​​យុវជន​កម្ពុជា​បាន​បង្កើត​ឱកាស​ស៊ុត​ U23 ហុង​កុង​​ជា​ច្រើន​​លើក​ច្រើន​សារ​​អ្វី​ដែល​ជា​ការ​លេចធ្លោ​គឺ​ការ​ស៊ុត​បាន​៤​គ្រាប់​ទៅ​លើ​ហុង​កុង និង​ការ​បង្កើត​ឱកាស​​ច្រើន​លើក​ច្រើន​សារ។ ចំណែក​ការ​ប៉ះ​យុវជន​​ក្រុម​ខ្លាំង​ជប៉ុន​វិញ​​​កម្ពុជា​ក៏​មាន​ឱកាស​ស៊ុត​ដូច​គ្នា​ជា​មួយ​ទម្រង់​លេង​វាយ​បក​ពី​ក្រោម​ទៅ​លើ បើ​ទោះ​​កម្ពុជា​មិន​អាច​រក​គ្រាប់​បាល់​បា​ន​ក្ដី​ទល់​ជប៉ុន​ ប៉ុន្តែ​ការ​វាយ​បក​របស់​កម្ពុជា​ក៏​មិន​អន់​ដែរ​ក្នុង​ពេល​ដែល​​លេង​ពី​ក្រោម​ទៅ​លើ​​ពោល​គឺ​ស៊ី​ចង្វាក់​គ្នា​ល្អ​ណាស់ គ្រាន់​តែ​ពេល​ទៅ​ដល់​ខាង​លើ​ហាក់​​ស្វែង​រក​ឱកាស​​ស៊ុត​ឲ្យ​បាន​ល្អ​មិន​បាន នេះ​​ព្រោះ​​ជប៉ុន​ជា​​​ក្រុម​មាន​គុនភាព​កីឡាករ​ម្នាក់​ៗ​ល្អ​ជាង​កម្ពុជា​ខ្លាំង​​ហើយ​អាច​បិទ​​​កីឡាករ​​កម្ពុជា​មិន​ឲ្យ​ស៊ុត​បាន​។

​​​​រំលឹកថា គិត​ត្រឹម​ពេលនេះ​កម្ពុជា​ស្ថិត​នៅ​លេខ​២​ក្នុង​ពូល K នៃ​ពាន​រង្វាន់​ខាង​លើ​​​​ដោយ​មាន​៣​ពិន្ទុ​ និង​​មិន​ទាន់​ធ្លាក់​ចេញ​ពី​កម្មវិធី​នេះ​ត្រឹម​នេះ​​ទេ​ គឺ​ត្រូវ​រង់​​ចាំ​ការ​ប្រកួត​នៅ​តាម​ពូល​ផ្សេង​ៗ​សិន ព្រោះ​ថា​កម្ពុជា​នៅ​សល់​ឱកាស​​អាច​ជាប់​លេខ​២​ល្អ​​ផង​ដែរ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់