• 2021-10-26 03:10:52
  • បាល់ទាត់

​​ខ្សែ​បម្រើ​និង​ប្រយុទ្ធ​ជប៉ុន​៣​រូប​នេះ​ជា​មុខ​សញ្ញា​​គ្រោះថ្នាក់​របស់​កម្ពុជា​

  • 2021-10-26 03:10:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​U23 កម្ពុជា នឹង​ត្រូវ​ជួប​​ក្រុម​ជម្រើ​ស​ជាតិ​ U23 ជប៉ុន​ នៅ​ម៉ោង​១១​ព្រឹក​បន្តិច​ទៀត​​នេះ​ក្នុង​បញ្ជី​ឈ្មោះ​​កីឡាករ​ទាំង​២៣​នាក់​របស់​​យុវជន​ជប៉ុន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ខ្សែ​បម្រើ និង​ប្រយុទ្ធ​៣​រូប​ដែល​ជា​មុខ​សញ្ជា​គ្រោះថ្នាក់​សម្រាប់​កម្ពុជា ការ​ប្រកួត​ពាន​រង្វាន់ AFC U23 Asian Cup Qualifiers ​។

១-Shota Fujio ៖ ជា​ខ្សែ​ប្រយុទ្ធ​វ័យ​២០​ឆ្នាំ​​របស់​ក្លឹប Cerezo Osaka ដែល​ធ្លាប់​ជាប់​គ្រប់​ឈុត​យុវជន​របស់​ជប៉ុន​ទាំង​ U16 និង U18 ។ ក្នុង​ឆ្នាំ​២០២០ គេ​ចូលលេង​បាន​៤​ប្រកួត​ប៉ុណ្ណោះ​ឲ្យ​ក្លឹប Cerezo Osaka និង​រក​បាន​១​គ្រាប់​។

២-Yuta Goke ៖ ខ្សែ​បម្រើវ័យ​២២​ឆ្នាំ​​រូប​នេះ​ជា​កីឡាករ​សំខាន់​របស់​យុវជន​ជប៉ុន​ដែល​កំពុង​លេង​នៅ​ក្លឹប Vissel Kobe ​ពាក់​លេខ​៧​​នៅ​ក្លឹប និង​បង្ហាញ​ខ្លួន​បាន​៥៨​លើក​រក​បាន​៨​គ្រាប់​​គិត​ចាប់​ពី​ឆ្នាំ​២០១៨ ដែល​គេ​បាន​​លេង​ឲ្យ​ក្លឹប​មួយ​នេះ​។

៣-Daiki Matsuoka ៖ ​ខ្សែ​បម្រើ​វ័យ​២០​ឆ្នាំ​រូប​នេះ​ជា​កីឡាករ​សំខាន់​របស់​យុវជន​ជប៉ុន​ដូច​គ្នា ​ដែល​បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ក្លឹប Shimizu S-Pulse។ ខ្សែ​បម្រើ​រូប​នេះ​លេង​ឲ្យ​ក្រុម​​​ខាង​លើ​បាន​ចំនួន​៧៦​ប្រកួត​គិត​ចាប់​ពី​ឆ្នាំ​២០១៩ ដល់ ២០២១ ៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់