• 2021-10-26 01:31:03
  • បាល់ទះ

អ៊ឹម ណារិទ្ធ ប្រាប់ហេតុផលសុំឈប់ពីក្លឹប​បាល់ទះស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ

  • 2021-10-26 01:31:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករបាល់ទះ អ៊ឹម ណារិទ្ធ បានសុំឈប់ពីក្លឹបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ កាលពីពេលថ្មីៗនេះ ពោលក្រោយចប់ការប្រកួតពានរង្វាន់ Special Volleyball Challenge 2021។

ជុំវិញការចាកចេញស្មាត់ស្ដាំដ៏ល្អប្រចាំក្លឹបរូបនេះបានប្រាប់ថា ដោយសារតែរូបគេមានបញ្ហាគ្រួសារដែលត្រូវដោះស្រាយ។

តាក់អន្លង់វែងបានពន្យល់បែបនេះ ៖«ខ្ញុំចេញដោយសារមានវិបត្តិរឿងក្នុងគ្រួសារបង អ៊ីចឹងខ្ញុំត្រូវការដោះស្រាយខាងគ្រួសារឱ្យ​ហើយ វាពិបាកក៏ខ្ញុំសម្រេចចិត្តចេញទៅ»។

ទោះបីជាណារិទ្ធបានសុំឈប់ពីក្លឹបស្នងការមែន ប៉ុន្តែគេនៅតែបន្តហាត់ជាមួយក្រុមជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ដដែល ហើយ​ពួកគេ​នឹង​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​នៅ​ដើម​ខែ​ក្រោយ។​ ណារិទ្ធបានអរគុណដល់ថ្នាក់ដឹកនាំ និង​ក្រុម​គ្រូជម្រើសជាតិ​បាល់​ទះ​ឆ្នេរ​ខ្សាច់​ដែលស្រលាញ់ និងបន្តផ្ដល់ឱកាសដល់រូបគេ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់