• 2021-10-22 02:29:01
  • បាល់ទាត់

ឡេង ណូរ៉ា​ ប្រាប់​ពី​ជប៉ុន​មក​ថា យុវជន​កម្ពុជា​​ពេលនេះ​អាច​លេង​យល់ចិត្ត​គ្នា​​ល្អ​ខ្លាំង​​​​

  • 2021-10-22 02:29:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​យុវជន​ឆ្នើម​របស់​កម្ពុជា​ ឡេង ណូរ៉ា បាន​បង្ហើប​ប្រាប់​មក​កាន់​ Sabay ​ពី​ប្រទេស​​ជប៉ុន​​មក​ថា ក្រុម​ជម្រើស​ជាតិ​​អាយុ​ក្រោម​២៣​ឆ្នាំ​​កម្ពុជា​ពេល​នេះ​​អាច​លេង​យល់​ចិត្ត​គ្នា​​ល្អ​ខ្លាំង​ សម្រាប់​ការ​​ប្រកួត​ទល់​​យុវជន​ក្រោម​២៣​ឆ្នាំ​ហុង​កុង​ស្អែក​នេះ​វេលា​ម៉ោង​១១​ព្រឹក​នៃ​ពាន​រង្វាន់ AFC U23 Asian Cup Uzbekistan 2022 – Qualifiers។

​​​​យុវជន​វ័យ​១៧​ឆ្នាំ​​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​ក្រោយ​ទទួល​បាន​បង្វឹក​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​គ្រូ​បង្វឹក​​អស់​រយៈ​ពេល​ច្រើន​ថ្ងៃ​នៅ​ជប៉ុន​ ក្រុម​​យុវជន​កម្ពុជា​​ពេល​នេះ​មើល​ទៅ​ហាក់​លេង​យល់​ចិត្ត​គ្នា​ខ្លាំង។ ​ចំណុច​នេះ​ធ្វើ​​ឲ្យ​គេ​សង្ឃឹម​ថា កម្ពុជា​នឹង​អាច​ធ្វើ​បាន​ល្អ​​សម្រាប់​ជំនួប​ទល់​ហុង​កុង។

​និយាយ​​ពី​​ទំនុក​ចិត្ត​វិញ​​កូន​កាត់​ ហ្គាណា រូប​នេះ​សង្ឃឹម​៥០​%​​ក្នុង​ការ​យក​ឈ្នះ​ហុង​កុង​ ពី​ព្រោះ​គេ​បានមើល​ឃើញ​ថា ហុង​កុង​ បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ​ដូច​កម្ពុជា​ផង​ដែរ​សម្រាប់​ជំនួប​ដ៏​សំខាន់​នេះ។ ណូរ៉ា ​ក៏​បាន​បញ្ជាក់​ពី​ភាព​ខ្លាំង​របស់​ហុង​កុង​ផង​ដែរ​ថា ដៃ​គូ​មួយ​នេះ​មាន​​គុណភាព​កីឡាករ​ម្នាក់​ៗ​ល្អ​ ពិសេស​គឺ​ចង្វាក់​ប្រយុទ្ធ​​របស់​ពួក​គេ​លឿន​ និង​ស៊ី​ចង្វាក់​គ្នា​បាន​ល្អ​​​ នេះ​ជា​ចំណុច​ដែល​ក្រុម​កម្ពុជា​ត្រូវ​តែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​។

ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ​២៣​ឆ្នាំ​កម្ពុជា នឹង​ត្រូវ​ប៉ះ​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ​​២៣​ឆ្នាំ​​ជប៉ុន​នា​ថ្ងៃ​​ទី​២៦ ខែ​តុលា ឆ្នាំ​២០២១ ដែល​ជា​ប្រកួត​ទី​២​​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូល K ​ពាន​រង្វាន់​ខាង​លើ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់