• 2021-10-20 11:08:47
  • បាល់ទាត់

គ្រូ Newcastle លាលែងពី​តំណែង​​ ក្រោយរជ្ជទាយាទ​អារ៉ាប៊ីសាអ៊ូឌីត​ទិញ​ក្លឹប​មិន​បាន​ ២អាទិត្យ​ផង​

  • 2021-10-20 11:08:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Steve Bruce បាន​ចាក​ចេញ​ពី​តំណែង​អ្នកចាត់​ការ​ក្លឹប​ Newcastle នៅ​ក្នុង​ថ្ងៃ​នេះ​ ដោយ​យល់​ព្រម​ជា​មួយ​គ្នា​រវាង​លោក​ និង​ក្លឹប​ទៅ​វិញ​ទៅមក។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​នេះ​។

តំណែង​របស់​លោក​ត្រូវ​បាន​រង្គោះ​រង្គើខ្លាំង​ ក្រោយ​មូលនិធិវិនិយោគសាធារណៈ​របស់​អារ៉ាប៊ីសាអូឌីត ដែល​មាន​ព្រះអង្គម្ចាស់​ Mohammad Bin Salman ជា​ព្រះ​ប្រធាន​ បាន​ទិញ​យក​កាល​ពី​ដើម​ខែ​តុលា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​។

បើ​តាម​ការ​​ចុះ​ផ្សាយ​ពី​ប្រភព​ជា​ច្រើន​កន្លង​មក​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់​ថ្មី​របស់​ Newcastle នេះ​មាន​បំណង​ចង់​កែ​ទម្រង់​ក្លឹប​ច្រើន​ ដោយ​ចង់​រុះរើ​ អ្នក​ចាត់​ការ​ ថ្នាក់​ដឹកនាំ​ក្លឹប​ ក៏​ដូច​ជា​ទិញ​ដូរ​កីឡាករ​ច្រើន​ផង​ដែរ​។

នៅ​ខណៈ​នេះ​លោក​ Graeme Jones ដែល​ធ្លាប់​ជា​ជំនួស​ការ​របស់​លោក​ Steve Bruce នឹង​ឡើង​ធ្វើ​ជា​អ្នកចាត់​ការ​ជា​បណ្ដោះ​អាសន្ន​៕

ប្រភព៖ Newcastle

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់