- 2021-10-19 02:39:10
- បាល់ទាត់
Carragher ថា បញ្ហារបស់ United ដោយសារតែ Ronaldo និងដាក់ Pogba ឲ្យលេងខុសកន្លែង
- 2021-10-19 02:39:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Carragher ថា បញ្ហារបស់ United ដោយសារតែ Ronaldo និងដាក់ Pogba ឲ្យលេងខុសកន្លែង
ចន្លោះមិនឃើញ
លោក Jamie Carragher បាននិយាយថា ការត្រឡប់មកវិញរបស់ Cristiano Ronaldo មកកាន់ Manchester United ស្ថិតក្នុងបញ្ហាមួយរបស់លោក Ole Gunnar Solskjaer នៅ Old Trafford។
ការត្រឡប់មកវិញដ៏ភ្ញាក់ផ្អើលរបស់ Ronaldo មកកាន់ United កាលពីខែសីហា បានធ្វើឲ្យអ្នកគាំទ្រសប្បាយរីករាយយ៉ាងខ្លាំង។ ត្បិតតែ Ronaldo អាចរកបានគ្រាប់ជាញឹកញយក្នុងប៉ុន្មានប្រកួតដំបូង ប៉ុន្តែទម្រង់លេងរបស់ United ពេលនេះហាក់ធ្លាក់ចុះ។ ជាពិសេសចុងម៉ោងពួកគេបានចាញ់ Leicester City ៤-២ កំពុងឈរលេខ៦ក្នុងតារាងពិន្ទុ។
លោក Carragher មើលឃើញថា ក្រុមរបស់លោក Ole ហាក់ដូចជាមិនមានផែនការអ្វីទេ។ Carragher បានលើកឡើងថា ក្រុមមួយមិនអាចលេងប្រយុទ្ធដល់ទៅ៥នាក់នោះទេ។ លោកចង់មានន័យថា United មានប្រយុទ្ធច្រើនពេក។ ដរាបណា Ronaldo នៅ Pogba គួរតែទម្លាក់មកលេងបម្រើ ដែលជាតំណែងដើមដើម្បីបំពេញដល់កីឡាករផ្សេងទៀត។ ប៉ុន្តែពេលខ្លះគេបែរជាក្លាយជាបម្រើប្រយុទ្ធទៅវិញ។
Carragher បានបន្ថែមទៀតថា Ole នឹងមិនអាចឈ្នះពានលីគឬ Champions League ឡើយនៅ Manchester United ព្រោះគេមិនសូវមានបទពិសោធន៍។ United ត្រូវការរកអ្នកចាត់ការល្អម្នាក់ ដែលអាចប្រជែងជាមួយក្រុមធំៗក្នុងលីគ៕