• 2021-10-12 13:19:45
  • បាល់ទាត់

បែក​ធ្លាយ​ពី​សកម្មភាព​ Pogba ជា​អ្នក​ជំរុញ​ឲ្យ​បារាំង​ ឈ្នះ​ពាន​ Nations League ម្សិលមិញ​

  • 2021-10-12 13:19:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​បារាំង​ បាន​ចូល​រួម​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ក្របខ័ណ្ឌ​ Nations League តទល់នឹង​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​កាល​ពី​ម្សិលមិញ​។ ជា​លទ្ធផល​បារាំង​ជា​អ្នក​លើក​ពាន​ ក្នុង​លទ្ធផល​ ២-១ ដោយ​ខាង​អេស្ប៉ាញ​ជា​អ្នក​ស៊ុត​ចូល​មួយ​គ្រាប់​មុន​ រី​ឯ​បារាំង​វាយ​បក​មក​វិញ​ចូល​២គ្រាប់។

បើ​យោង​តាម​វីដេអូ​ចុះ​ផ្សាយ​​ផ្សាយ​ដោយ​ Daily Mail នៅ​ក្នុង​ថ្ងៃ​នេះ​បាន​ឲ្យ​ដឹង​មូល​ហេតុ​ដែល​បារាំង​ឈ្នះ​នេះ​ក៏​ដោយ​សារ​តែ​មាន​ការ​ជួយ​ជ្រោមជ្រែង​ធំ​ពី​ខ្សែ​បម្រើ​ Paul Pogba ផង​ដែរ​ដោយ​នៅ​​ពេល​សម្រាក​ក្រោយ​ចប់​តង់​ទី១​ក្នុង​ប្រកួត​ម្សិលមិញ​នេះ​ នៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ បាន​និយាយ​លើក​ទឹក​ចិត្ត​ ក៏​ដូច​និយាយ​ពី​តិកនិក​លេង​នៅ​ក្នុង​ការ​ប្រកួត​នៅ​តង់​ទី​២ផង​ដែរ​។

តាម​ប្រភព​ខាង​លើ​ Pogba បាន​និយាយ​ថា​៖" យើង​ត្រូវ​តែ​លេង​ប្រយុទ្ធ​បុក​ទៅ​គេ​ឲ្យ​ខ្លាំង​តែ​ម្ដង​។ វា​ត្រូវ​ផ្ដើម​ពី​មុខទៅ​ក្រោយ។ ហើយ​ពេល​យើង​បាន​បាល់​ យើង​ស៊ុត​ទៅ​ខាង​គេ​យក​តែ​ម្ដង​។ ហើយ​យើង​ត្រូវ​លេង​រត់​ឲ្យ​ច្រើន​ហើយ​ ព្រោះ​តែ​ខាង​គេ​ក៏​មាន​កីឡាករ​ខ្លាំង​ៗ​ដែរ​ តែ​ខាង​យើង​ក៏​អញ្ចឹង​ដែរ​។ យើង​ត្រូវ​តែ​យក​បាល់​លេង​ឲ្យ​បាន​ ហើយ​ស៊ុត​ទៅ​គេ​យក​មង​។ ហើយ​នៅ​ពាក់​កណ្ដាល​ម៉ោង​ យើង​លេង​បែប​ប្រយុទ្ធ​ទៅ​គេ​មង​ "។

សូម​រំលឹក​ផង​ដែរ​ថា​ នេះ​ជា​លើក​ដំបូង​ហើយ​សម្រាប់​បារាំង​ ដែល​បាន​ឈ្នះ​ពាន​មួយ​។ សម្រាប់​អ្នក​ឈ្នះ​ពាន​នេះ​លើក​ដំបូង​គឺ​ព័រទុយហ្គាល់​ កាល​ពី​ឆ្នាំ​២០១៩៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់