• 2021-10-01 03:10:35
  • បាល់ទះ

នេះជាចំណុចល្អជាងគេ​របស់ មាស វាសនា កីឡាករក្រសួងមហាផ្ទៃ

  • 2021-10-01 03:10:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករក្លឹបបាល់ទះក្រសួងមហាផ្ទៃ មាស វាសនា បានបង្ហាញទម្រង់លេងល្អគួរឱ្យ​កត់សម្គាល់ ក្នុងការប្រកួតដណ្ដើម​ពានរង្វាន់ផ្លូវការ​៤ស្មើ​ Special Volleyball Challenge 2021។

កីឡាករ មាស វាសនា និង​លោកគ្រូ អ៊ូ សុផល នៅកីឡដ្ឋាន​ព្រីនស៍

លោក អ៊ូ សុផល គ្រូបង្វឹកបាល់ទះក្លឹប​ក្រសួងមហាផ្ទៃ បានបង្ហើប​ថាវាសនាលេងល្អក៏ព្រោះតែព្រឹត្តិការណ៍​ខាង​លើ​ជា​ការប្រកួតស្តង់ដារ និងលេងទៅតាមអ្វីដែលលោកបានរៀបចំ។

គ្រូធ្លាប់ជាអតីតជម្រើសបាល់ទះក្នុងសាលរូបនេះ បានលាតត្រដាងឱ្យ​ដឹងទៀតថា វាសនាមានចំណុចពិសេស​មួយគឺធ្វើរនាំងបានល្អ និងអាចធ្វើបានគ្រប់កន្លែង។

លោកបានពន្យល់ថា ៖«ចំណុចពិសេសរបស់ស្នាលេខ៥ គាត់ធ្វើរនាំងបានល្អ គាត់ធ្វើបានគ្រប់កន្លែង រនាំងគាត់ធំ ហើយគាត់វៀងវៃក្នុងការធ្វើរនាំង»។

តាមការបញ្ជាក់បន្ថែមពីគ្រូបង្វឹករូប​នេះ ក្នុងចំណោមជំនាញចាប់សេវា ជំនាញម៉ាត់ ជំនាញ​ការពារ​ កីឡាករមកពីខេត្ត​បន្ទាយ​មានជ័យ​​ ធ្វើរនាំងបានល្អជាងគេ៕

លោកគ្រូ អ៊ូ សុផល (កណ្ដាល) និង​ក្រុម​កីឡាករ​របស់​ក្រសួង​មហាផ្ទៃ

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់