• 2021-09-23 02:10:08
  • បាល់ទះ

​គ្រូ​មហា​ផ្ទៃ​មើល​ឃើញ​​ក្រុម​នេះ​​ល្អ​ជាង​គេ​​ មិន​មែន​ក្រុម​ រាជ វ៉ា ឬ​ក្រុម​យុន​ទេ

  • 2021-09-23 02:10:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក អ៊ូ សុផល គ្រូ​បង្វឹក​បាល់ទះ​​​​របស់​ក្រសួង​មហាផ្ទៃ​មើល​ឃើញ​ថា ក្រុម​​វិសាខា​ ជា​ក្រុម​​ល្អ​​ជាង​គេ​​ក្នុង​ការ​ប្រកួត​​៤​ស្មើ​​នៃ​ព្រឹត្តិការណ៍​ Special Volleyball Challenge នា​ថ្ងៃ​ទី​២៤​ខាង​មុខ​នេះ ហើយក៏​ជា​ក្រុម​មាន​ភាគ​រយ​ច្រើន​ជាង​គេ​ក្នុង​ការ​លើក​ពាន​ដែរ​។

​​គ្រូ​បង្វឹក​ខាង​លើ​​បាន​ឲ្យ​ដឹង​ថា ក្រុម​ស្នងការ​ដែមាន​​ ទុយ កុសល ហៅ​យុនស្រែស្រែ, ឌី លីដា ហៅ​ចាវ​កំពង់ចាម, ជិន រ៉ាត, កែវ សុធារិទ្ធ, អ៊ឹម ណារិទ្ធ ហៅ​តាក់​អន្លង់​វែង និង​ឃាង​ប៉ះសេ គឺ​ល្អ​​​។ ​ចំណែក​ក្រុម​អធិរាជ​ប្រអប់មានស្មាត់​​រាជ ,ទូច​អង្គរក្ស, តោកំណាច​ស្មី​ធំ, ផានីត, នួន វិចិត្រ និង​ស្មាត់ រស់ ហាន់​វ៉ា​ក៏​ល្អ​ដូច​គ្នា​។ ប៉ុន្តែ​ល្អ​មិន​ទាន់​ដល់​ក្រុម​របស់​វិសាខា​ទេ ដោយសារ​នេះ​ជា​ការ​លេង​វាយ​សេវា​ប្ដូរ​គ្នា​ដូច​បាល់​ប្រកួត​ផ្លូវ​ការ​ ហើយ​​បើ​ដូច្នេះ​វិសាខា​ចាប់​សេវា​​បាន​ល្អ​គឺ​ដាច់ហើយ បើ​សិន​វាយ​សេវា​ស្ទើរ​នោះ​។

​​លោក​​បញ្ជាក់​ថា ​យុន​ចេញ​សេវា​ល្អ​​តែ​មិន​អាច​ឈរ​វាយ​សេវា​រហូត​ទេ ដូច្នេះ​ពេល​ប៉ះ​វិសាខា​នៅ​តែ​យ៉ាប់​ដដែល​ហ្នឹង។ ចំណែក​ក្រុម​របស់​សុវណ្ណរាជ ដូច​គ្នា​ហ្នឹង​ពិបាក​បាំង​វិសាខា ហើយ​បាំង​វិសាខា​ក៏​ធំ​ដែរ​។

ពាន​រង្វាន់​នេះ​ បែងចែក​ជា​​វគ្គ​ជម្រុះ​តាម​ពូល វគ្គ​៨ក្រុម​ចុងក្រោយ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ។​ ក្រុម​ឈ្នះ​ជើង​ឯក​នឹង​ទទួល​បាន​ពានចំនួនមួយ និងថវិកាចំនួន ១០លានរៀល ក្រុម​ជើង​ឯករង​​ទទួល​បាន​ថវិកា​៨លានរៀល និង​ក្រុម​ចំណាត់​ថ្នាក់​លេខ​៣ ទទួល​បាន​៦​លានរៀល។ ដោយឡែក​ពានរង្វាន់​ឯកត្តជន​​ (ម្នាក់ៗ) ជា​កីឡាករវាយប្រយុទ្ធល្អជាងគេ, កីឡាករធ្វើរនាំងល្អជាងគេ, កីឡាករវាយសេវាល្អជាងគេ និង​កីឡាករលើកបាល់ល្អជាងគេ ទទួល​រង្វាន់​ជា​ថវិកា​​ម្នាក់ ចំនួន​៤​សែន​រៀល៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់