• 2021-09-21 06:53:38
  • បាល់ទាត់

ឌឺ​៩! ​Ancelotti ​ថា​បើ​ជ្រុល​ហើយ ​លេង​ World Cup ​១​ឆ្នាំ​ម្ដង​ម៉ង់​ទៅ​

  • 2021-09-21 06:53:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Carlo Ancelotti ​អ្នក​ចាត់ការ​ក្រុមReal Madrid ​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ទាក់ទង​ទៅ​នឹង​រឿង​ដែល FIFA ​មាន​គម្រោង​ចង់​បង្កើត​ពាន​រង្វាន់ FIFA World Cup ​លេង​២​ឆ្នាំ​ម្ដង​ផង​ដែរ។

​មួយ​រយៈ​កន្លង​មក​នេះ ​មាន​ធ្លាយ​រឿង​ដែល FIFA ​ចង់​បង្កើត​ការ​ប្រកួត World Cup ​ដោយ​លេង​២​ឆ្នាំ​ម្ដង ​មិន​មែន​៤​ឆ្នាំ​ម្ដង​ដូច​មុន​នោះ​ទេ។ ​ពួកគេ​ចង់​ធ្វើ​បែប​នេះ ​ក៏​ដោយសារ​តែ​គិត​ថា​ការ​លេង​៤​ឆ្នាំ​ម្ដង​មាន​រយៈ​ពេល​យូរ​ខ្លាំង​ពេក ​ខណៈ​ដែល​ប្រទេស​មួយ​ចំនួន​មិន​សូវ​មាន​សកម្មភាព​ប្រកួត​ផង​ដែរ។

តែ​ការ​លើក​ឡើង​នោះ​ត្រូវ​បាន​អ្នក​ចាត់ការ​ជា​ច្រើន​នាក់​បាន​ចេញ​មក​បដិសេដ ​មិន​យល់​ស្រប​នោះ​ទេ ព្រោះ​នឹង​ធ្វើ​ឱ្យ​កីឡាករ​មិន​មាន​ពេល​សម្រាក ​និង​ប្រឈម​គ្រោះ​ថ្នាក់​ច្រើន​។ ​ក្នុង​នោះ​លោក Ancelotti ​អ្នក​ចាត់ការ​ក្រុម Real Madrid ​ថែម​ទាំង​និយាយ​ឌឺ​ដង​ទៅ​ខាង FIFA ​វិញ​ទៀត​ថា ​បើ​ជ្រុល​តែ​ចង់​ធ្វើ​បែប​នេះ​ហើយ គួរ​តែ​លេង​១​ឆ្នាំ​ម្ដង​តែ​ម្ដង​ទៅ។ ​

អ្នក​ចាត់ការ​សំបូរ​បទ​ពិសោធ​ខាង​លើ​អះអាង​ថា​ការ​លេង​២​ឆ្នាំ​ម្ដង គឺ​ជា​កាល​វិភាគ​គ្រោះ​ថ្នាក់​សម្រាប់​កីឡាករ​ណាស់។ FIFA ​និង UEFA ​គួរ​តែ​ពិភាគ្សា​រឿង​នេះ​ឱ្យ​មែនទែន។ ​វា​ជា​រឿង​ដែល​មាន​សម្ពាធ​ខ្លាំង​ទៅ​លើ​កីឡាករ​មែនទែន ដែល​ពួកគេ​មិន​មាន​ពេល​សម្រាក​សោះ​ឡើយ៕

ប្រភព៖ Marca អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់