• 2021-09-20 05:22:59
  • ប្រដាល់

សហព័ន្ធ​ប្រដាល់​សកល​ សន្យា​នឹង​ធ្វើ​ឲ្យ​រឹតតែ​ល្អ​នៅ​ប្រកួត​បន្ទាប់​

  • 2021-09-20 05:22:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​សកល ​ប្រកួត​លើក​ទី២​ ឬ​ប្រកួត​បន្ទាប់​ទៀត​នេះ​នឹង​កែប្រែ​ចំណុច​ខ្វះខាត​មួយ​ចំនួន​ដូច​ជា​ការ​ចាប់​គូ ​បច្ចេកទេស​ផ្សាយ​ដើម្បី​ឲ្យ​រឹតតែ​ល្អ​ជា​ភាព​ទាក់ទាញ។​

ប៊ុយ សុភ័ណ្ឌ (អាវស)

លោក​ ប៊ុយ​ សុភ័ណ្ឌ​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​លើក​ទី១​ ម្សិលមិញ​នេះ​បើ​ទោះ​ជា​មាន​បញ្ហា​បន្តិចបន្តួច​មែន​ ប៉ុន្តែ​នៅ​ដំណើរ​ការ​បាន​ល្អ​ចប់​ចុង​ចប់​ដើម។​ កីឡាករ​គឺ​ពិត​ជា​ខំប្រឹង​ប្រែង​ប្រកួត​ដោយ​អស់​ពី​សមត្ថភាព​ពិតមែន​ ហើយ​លោក​ជឿជាក់​ថា​នឹង​ធ្វើ​ឲ្យ​ពួកគេ​រឹតតែ​បង្កើន​សមត្ថភាព​បន្ថែម​តាម​រយៈ​កម្មវិធី​នេះ។​

រូបភាពផ្ដល់ជូន

ចំពោះ​ចំណុច​ខ្វះខាត​ខ្លះៗ​រួម​មាន​ការ​ចាប់​គូ​ លោក​មើល​ឃើញ​ថា​កីឡាករ​ខ្លះ​មាន​សមត្ថភាព​ខុស​គ្នា​ខ្លាំង​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​អ្នក​សន្លប់​ច្រើន​ ដូច្នេះ​នៅ​ប្រកួត​បន្ទាប់​នឹង​បង្កើត​គណៈកម្មការ​ចាប់​គូ។​ ឯ​ចំណុច​មួយ​ទៀត​គឺ​បច្ចេកទេស​ផ្សាយ​ក៏​រអាក់រអួល​ខ្លះៗ​ផង​ដែរ​ ប៉ុន្តែ​មិន​ចោទ​ជា​បញ្ហា​អ្វី​ណាស់​ណា​ទេ​ ដូច្នេះ​ក្នុងនាម​ជាថ្នាក់​ដឹកនាំ​សហព័ន្ធ​នឹង​សន្យា​ធ្វើ​ឲ្យ​រឹតតែ​ល្អ​នៅ​ប្រកួត​បន្ទាប់​ ដើម្បី​ជា​ការ​ទាក់ទាញ​ដល់​អ្នក​ទស្សនា​ អ្នក​គាំទ្រ​កាន់​តែ​ច្រើន។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា​ ចាប់​ផ្ដើម​ការ​ប្រកួត​សប្ដាហ៍​ទី១​ របស់​ខ្លួន​រួចហើយ​ម្សិលមិញនេះនៅ​ក្លឹប​នាយដ្ឋាន​អង្គរក្ស។​ គម្រោង​រៀបចំ​ការ​ប្រកួត​ដើម្បី​ពង្រឹង​សមត្ថភាព​កីឡាករ​នេះ​នឹង​ធ្វើ​ឡើង​រយៈពេល​ ៦សប្ដាហ៍៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់