• 2021-09-17 08:38:19
  • ប្រដាល់

ថវិកាគេ​បរិច្ចាគ​ ស៊ន​ អេលីត​ រៀបចំ​ខ្សែក្រវាត់​ឲ្យ​ក្មេងៗ​ក្នុង​កម្មវិធី​ Kun Khmer All Star II

  • 2021-09-17 08:38:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ស៊ន​ អេលីត​ ថា​ថវិកា​ដែល​អ្នក​គាំទ្របរិច្ចាគ​បាន​ជាង​ ៣០០០​ដុល្លារ​នេះ​នឹង​យក​ទៅ​រៀបចំ​ខ្សែក្រវាត់​ឲ្យ​ក្មេងៗ​ប្រកួត​ដែល​ចាប់​ផ្ដើម​វគ្គ​ជម្រុះ​ពី​ថ្ងៃ​ទី២០​ កញ្ញា ២០២១ ​ទៅ។​

លោក​ ស៊ន​ អេលីត​

លោក​ ស៊ន​ អេលីត​ បាន​ឲ្យ​ដឹង​ថា​ ដើម្បី​ជា​ការ​ផ្ដល់​ឱកាស​ដល់​ក្មេងៗ​ពង្រឹង​សមត្ថភាព​ និង​ជា​ការ​ធ្វើ​ឲ្យ​កាន់​តែ​ចាប់​អារម្មណ៍​ដល់​អ្នក​គាំទ្រ​ទៀត​គឺ​សម្រេច​រៀបចំ​ខ្សែក្រវាត់​ទម្ងន់​ ៤៥​គីឡូក្រាម​ដាក់​ក្នុង​កម្មវិធី​ Kun Khmer All Star II។​

រូបភាពលើផេក Kun Khmer All Star

ថវិកា​ដែល​អ្នក​គាំទ្រ​បាន​បរិច្ចាគ​ជាង​៣០០០​ដុល្លារ​នេះ​គឺ​ត្រូវ​យក​ទៅ​ប្រើប្រាស់​លើ​ការ​ប្រកួត​ជម្រុះ​ទាំង​២ពូល​ (ពូល A-B)​ ចំនួន​៣លើក​ បន្ទាប់​មក​យក​២នាក់​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​តែ​ម្ដង។​ ថវិកា​ដែល​ទទួល​បាន​នៅ​ពេល​នេះ​គឺ​រៀបចំ​មិន​គ្រប់​នោះ​ទេ​ ប៉ុន្តែ​លោក​រួម​និង​ក្រុម​ការងារ​បាន​ព្យាយាម​រក​ក្រុមហ៊ុន​ឧបត្ថម្ភ​បន្ថែម​ក្នុង​ការ​ប្រកួត​ជម្រុះ​នេះ​ទម្រាំ​ដល់​ថ្ងៃ​ផ្ដាច់ព្រ័ត្រ។​

រូបភាពលើផេក Kun Khmer All Star

បញ្ជាក់​ដែរ​ថា​ កម្មវិធី​ខ្សែក្រវាត់​ទម្ងន់​ ៤៥​គីឡូក្រាម​នេះ​គឺ​ចែក​ជា​២ពូល​ គឺ​ពូល​ A-B ។​ ក្នុង​មួយ​ពូល​មាន​កីឡាករ​ ៤នាក់។​ ការ​ប្រកួត​ជម្រុះ​មាន​៣លើក​ គឺ​ទី១​ ជម្រុះ​ពូល A ​ថ្ងៃ​ទី២០​ ខែ​កញ្ញា​ លើក​ទី២​ ជម្រុះ​ពូល B​ ថ្ងៃ​ទី២៧​ ខែ​កញ្ញា​ និង​លើក​ទី៣​ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ថ្ងៃ​ទី១១​ ខែ​តុលា។​ ចំណែក​វគ្គ​ផ្ដាច់ព្រ័ត្រ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៧​ ខែ​តុលា​ ឆ្នាំ​២០២១​ ក្នុង​កម្មវិធី​ Kun Khmer All Star​ តែម្ដង៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់