• 2021-09-17 03:11:27
  • បាល់ទាត់

ទីបំផុត Son ទម្លាយ​ថា គេ​ធ្លាប់ជា​អ្នក​គាំទ្រ​របស់ Man Utd ដោយ​សារ​មូលហេតុ​នេះ

  • 2021-09-17 03:11:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​របស់ Spurs កីឡាករ​ Son Heung-min បាន​ទម្លាយ​ឲ្យ​ដឹង​ថា គេ​ធ្លាប់​ជា​អ្នក​គាំទ្រ របស់ Manchester United កាល​ពី​នៅ​ក្មេង ដោយ​សារ​តែ Park Ji-sung។

Park ដែល​បច្ចុប្បន្ន​​វ័យ​៤០​ឆ្នាំ​លេង​បាន​ជាង​២០០​ប្រកួត​ឲ្យ​បិសាច​ក្រហម​ក្នុង​រវាង​ឆ្នាំ​២០០៥​ដល់​២០១២ និង​ជួយ​ក្រុម​ដែល​ធ្លាប់ដឹក​នាំ​ដោយ​លោក Sir Alex ឈ្នះ​ពាន​ជា​ច្រើន។ ពេល​សាកសួរ តើ​ការ​ពី​ក្មេង​ Son គាំទ្រ​ក្រុម​ណា? គេ​បាន​ឆ្លើយ​ថា គឺ Manchester United ព្រោះ​តែ Park Ji-sung លេង​នៅ​ទី​នោះ។

Son បាន​បញ្ជាក់​​ទៀត​ថា Park គឺ​ជា​វីរបុរស​របស់​គេ​និង​ជាតិ ហើយ​ថែម​ទាំង​បាន​ផ្ដល់​ទៅ​កាន់​កីឡាករ​កូរ៉េខាងត្បូង​ពី​របៀប​នៃ​ការ​លេង​បាល់។ Park បាន​​ផ្ដល់​ដល់​កីឡាករ​កូរ៉េ​​នៃ​ក្ដី​សង្ឃឹម​និង​ឱកាស។ គេ​ជា​កីឡាករ​​ដំបូង​ដែល​លេង​នៅ Premier League ដូច្នេះ​ទើប Son គាំទ្រ United ប៉ុន្តែ​ពេល​នេះ​ឈប់​គាំទ្រ​ហើយ។ ​

Son បាន​ផ្លាស់​មក​កាន់ Spurs កាល​​ពី​ឆ្នាំ​២០១៥ ក្នុង​តម្លៃ​ខ្លួន​២២​លាន​ផោន ផ្ទេរ​ពី​ក្លឹប Bayer Leverkusen។ កីឡាករ​វ័យ​​២៩​ឆ្នាំ​បង្ហាញ​ខ្លួន​បាន​២៨៤​ប្រកួត​គិត​គ្រប់​កម្មវិធី​ឲ្យ Spurs ​រក​បាន​១០៩​គ្រាប់៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់