• 2021-09-16 08:01:23
  • បាល់ទាត់

​លីគ​ចប់​ជើង​ទី​១​ប្រិយមិត្ត​គួរ​តែ​ដឹង​រឿង​អ្វី​ខ្លះ​?

  • 2021-09-16 08:01:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​​​ជើង​ទី​១​​បាន​បញ្ចប់​​​កាល​ពី​ម្សិលមិញ​ ហើយ​​ការ​ប្រកួត​ជើង​ទី​២ នឹង​ចាប់​ផ្ដើម​នៅ​ចុង​សប្ដាហ៍​នេះ​ ដើម្បី​បន្ត​ស្វែង​រក​ក្រុម​ជើង​ឯក​សម្រាប់​រដូវ​កាល​២០២១​ និង​ក្រុម​ដែល​ត្រូវ​កាត់​ចោល​។ ក្នុង​ការ​ប្រកួត​ជើង​ទី​១​បញ្ចប់​តើ​ប្រិយមិត្ត​គួរតែ​ដឹង​រឿង​អ្វី​​ខ្លះ?​

កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​៖

  • Privat របស់​ស្វាយរៀង​ និង Marcio របស់​​ ណាហ្គា រក​បាន​១៣​គ្រាប់​ដូច​គ្នា​

  • Marcus Heber របស់​វិសាខា Mika របស់ ស្វាយរៀង បាន​១២​គ្រាប់​ដូច​គ្នា

  • Ajayi Opeyemi របស់​វិសាខា ១១ គ្រាប់​

  • Abee Ndjoo របស់​បឹង​កេត ចាន់ វឌ្ឍនាកា របស់​បឹងកេត​ និង Andres Nieto របស់​ភ្នំពេញ​ក្រោន​បាន​១០​គ្រាប់​

  • កែវ សុខផេង ​របស់ ​វិសាខា បាន៩​គ្រាប់​។

រក​ឃើញ​ក្រុម​ស្ថិត​នៅ​លើ​ទាំង​៨​ដែល ដែល​ត្រូវ​ប្រជែងជើង​ឯក៖​

  • ក្រុម​ទាំង​៨​ដែល​ត្រូវ​ប្រជែង​ជើង​​ឯក​មាន ​ភ្នំពេញ​ក្រោន, វិសាខា, បឹងកេត, ណាហ្គា, ព្រះ​ខ័ន​រាជ​ស្វាយរៀង, Angkor Tiger, ទ័ព និង គីរីវង់​សុខសែន​ជ័យ​។

៥​ក្រុម​ដែល​ត្រូវ​ប្រជែង​​​​​គេចចេញពី​តំបន់​កាត់​ចោល៖​

  • ៥​ក្រុម​ដែល​ត្រូវ​ប្រកួត​គ្នា ដើម្បី​គេចចេញ​ពី​តំបន់​កាត់​ចោល​មាន ព្រៃ​វែង, អាស៊ីអឺរ៉ុប, អគ្គិសនី, សូលទីឡូអង្គរ​ និង ប៉ូលីស​។ ​​​ ​ក្រុម​មាន​ពិន្ទុ​លើស​គេ​៖

ភ្នំពេញក្រោន និង​វិសាខា ជា​ក្រុម​កំពុង​មាន​ពិន្ទុ​លើស​គេ​ ក្រោយ​ឆ្លង​កាត់​ការ​ប្រកួត​១២​សប្ដាហ៍​មាន​២៨​ពិន្ទុ​ដូច​គ្នា​ ហើយ​ក៏​ជា​ក្រុម​ដែល​មាន​​ឱកាស​ខ្ពស់​ជាង​គេ​ក្នុង​កា​គ្រង​ជើង​ឯក​លីគ​២០២១​។ ​​

ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា Metfone Cambodian League 2021 សម្រាប់ជើងទី២នឹងអនុវត្តតាមរូបមន្ត Top 8 និង Last 5។ មានន័យថា ក្រុមមានពិន្ទុច្រើនជាងគេចំនួន៨ បន្ទាប់ពីចប់ជើងទី១ នឹងប្រជែងគ្នាយកតំណែងជើងឯក និងក្រុមមានពិន្ទុតិចជាងគេចំនួន៥ត្រូវប្រកួតគ្នាយកពិន្ទុគេចពីតំបន់កាត់ចោល។

សម្រាប់ការគិតពិន្ទុវិញ នឹងត្រូវរាប់បន្តពីជើងទី១ ហើយក្រុមមានពិន្ទុច្រើនជាងគេក្រោយចប់ការប្រកួតទាំងអស់ក្នុងចំណោម Top 8 នឹងទទួល បានតំណែងជើងឯក ប្រចាំឆ្នាំ២០២១ និងក្រុមមានពិន្ទុតិចជាងគេ ឬចំណាត់ថ្នាក់លេខ១៣ ក្នុងចំណោម Last 5 នឹងត្រូវបានកាត់ចោល។ ការប្រកួត Top 8 និង Last 5 នេះប្រព្រឹត្តទៅតែមួយជើងប៉ុណ្ណោះ ដោយមិនមានការផ្លាស់ទឹកដីទៅវិញទៅមកបន្តទៀតទេ៕​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់