• 2021-09-16 07:00:59
  • បាល់ទាត់

Conte បើក​ចិត្ត​ដឹក​នាំ Man Utd តែ​ Arsenal ​ឬ​ Spurs ​លោក​មិន​ទៅ​ទេ​

  • 2021-09-16 07:00:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Antonio Conte ​មាន​ចំណាប់​អារម្មណ៍​លើ​ការ​ដឹក​នាំ​ក្រុម​បិសាច​ក្រហម Manchester United ​ប្រសិន​បើ​ក្លឹប​នេះ​ទាក់ទង​លោក​ពិត​ប្រាកដ​មែន។

អតីត​គ្រូ​បង្វឹក​ក្រុម Inter Milan ​វ័យ​៥២​ឆ្នាំ ​នៅ​មិន​ទាន់​មាន​ក្លឹប​ដឹក​នាំ​នោះ​ទេ ​ហើយ​កាល​ពី​រដូវ​កាល​ដោះដូរ​កីឡាករ​កន្លង​ទៅ ​ក្រុម Spurs ​និង Arsenal ​ក៏​បាន​ទាក់ទង​លោក​ទៅ​ដឹក​នាំ​ដែរ ប៉ុន្តែ​ត្រូវ​បាន​បុរស​រូប​នេះ​បដិសេធ​។ ​តែ​សម្រាប់​ពេល​នេះ​វិញ ​ខាង​កាសែត​នៅ​អង់គ្លេស​អះអាង​ថា​បើ​សិន​ជា Man Utd ចង់​រក​មនុស្ស​ជំនួស Ole ​នោះ​ច្បាស់​ណាស់​ប្រាកដ​ជា​យក​លោក Conte ​ហើយ។ ​ស្រប​ពេល​អតីត​អ្នក​ចាត់ការ​ក្រុម Chelsea ​រូប​នេះ​ក៏​ចាប់​អារម្មណ៍​ការងារ​នៅ Old Trafford ​ដែរ។

​លោក Ole ​ដឹក​នាំ​នៅ​លីគ​អង់គ្លេស​ល្អ​នា​រដូវ​កាល​នេះ ប៉ុន្ដែ​ការ​ចាញ់​ក្រុម Young Boys ​នៅ​ពាន​រង្វាន់ UEFA Champions League ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ដាក់​ការ​សង្ស័យ​ជាមួយ​ការ​ដឹក​នាំ​របស់​លោក​ហើយ។ ​ខណៈ​ដែល​លេង​នៅ​ពាន​អឺរ៉ុប ​១១​ប្រកួត​ចុង​ក្រោយ ​លោក​លេង​ចាញ់​៧​ប្រកួត​ទៅ​ហើយ។ អ្វី​ដែល​កាន់​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មិន​យល់​ទៀត គឺ​ការ​ដូរ​កីឡាករ​លេង ​ដោយ​ដូរ Ronaldo ចេញ ទៅ​ដាក់​ខ្សែ​ប្រយុទ្ធ Lingard ​ចូល​តែ​ម្ដង។

​ការ​រៀប​ចំ​ក្រុម​មិន​ច្បាស់​នេះ​ហើយ ទើប​បាន​ជា​មតិ​ជា​ច្រើន​មើល​ឃើញ​ថា​អនាគត​អ្នក​ចាត់ការ​ន័រវែស​រូប​នេះ ​ទំនង​ជា​អស់​ហើយ ​បើ​សិន​ជា​បន្ដ​ដឹក​នាំ​មិន​បាន​ល្អ ឬ​មិន​អាច​ឈ្នះ​ពាន​បាន​នៅ​រដូវ​កាល​នេះ៕

ប្រភព៖ Dailymail អត្ថបទ៖ យ៉ា ណុត

មតិយោបល់