• 2021-09-16 04:48:38
  • បាល់ទាត់

Honda នឹង​ពាក់លេខ​៣ឲ្យ​ក្រុម​ ​Sūduva ​​ដែល​នៅ​សល់១១​ប្រកួត​នឹង​ចប់​រដូវ​កាល

  • 2021-09-16 04:48:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​​អ្នក​ចាត់​ការ​ក្រុម​​គោ​ព្រៃ​កម្ពុជា​លោក Keisuke Honda ​បាន​ប្រកាស​ផ្លូវ​ការ​ពី​ការ​​ចូល​រួម​ក្រុម​ Sūduva ដែល​ជា​ក្លឹប​​លីគ​កំពូល​នៃ​ប្រទេស លីទុយអានី។ ក្នុង​ការ​ចូល​រួម​ក្រុម​ក្រុម​ថ្មី​​នេះ Honda នឹង​ពាក់​លេខ​៣ ដែល​លេង​ក្នុង​តំណែង​បម្រើ​ប្រយុទ្ធ​។

សម្រាប់​​លីគ​​នៃ​ប្រទេស​ លីទុយ​​អានី នេះ​​នៅ​សល់​១០ប្រកួត​ទៀត​នឹង​ចប់​រដូវ​កាល២០២១​ ក្នុង​នោះក៏​មាន​ការ​ប្រកួត​ខាប់​មួយ​ប្រកួត​ផង​ដែរ ដែល​សរុប​គឺ​នៅ​សល់​១១​ប្រកួត​សម្រាប់​ក្រុម Sūduva ។ ​ខណៈ​ដែល​កុង​ត្រា​របស់​​​​អតីត​ខ្សែប្រយុទ្ធ AC Milan ជា​មួយ Sūduva ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១​។ នេះ​មាន​ន័យ​ថា Honda ​​អាច​លេង​ត្រឹម​ចប់​​​រដូវ​កាល​នេះ នឹង​ផុត​កុង​ត្រា​ជា​មួយ​​ក្រុម​ដែល​កំពុង​ស្ថិត​នៅ​កំពូល​តារាង​នៃ​ប្រទេស​ លីទុយអានី​ នេះ​ហើយ​។ ​​​​​

​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ជប៉ុន និង​អ្នក​ចាត់​ការ​ក្រុម​កម្ពុជា​ បច្ចុប្បន្ន​មាន​វ័យ​៣៥​ឆ្នាំ​ រដូវ​កាល​មុ​ន Honda បាន​ចូល​លេង​ឲ្យ​ក្រុម Neftci PFK នៃក្របខណ្ឌ Premier League របស់អាស៊ែបៃហ្សង់ ដោយ​លេង​បាន​៧​ប្រកួត​រក​បាន​២​គ្រាប់​ និង​ជួ​យ​ក្រុម​នេះ​ឲ្យ​ឈ្នះជើង​ឯក​ផង​ដែរ​៕ ​ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់