• 2021-09-16 04:15:02
  • បាល់ទាត់

គ្រូ Paris ​ថា MNM ​មិន​ទាន់​ត្រូវ​ជើង ​ត្រូវ​ការ​ពេល ទើប​បង្ក​ព្យុះភ្លៀង​បាន​

  • 2021-09-16 04:15:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Pochettino ​អ្នក​ចាត់ការ​ក្រុម PSG ​និយាយ​ថា​កូន​ក្រុម​របស់​លោក ​ជា​ពិសេស​តំបន់​ប្រយុទ្ធ​ខាង​លើ​នៅ​លេង​មិន​ទាន់​យល់​ចិត្ត​គ្នា​នោះ​ទេ ព្រោះ​ពួកគេ​ទើប​បាន​លេង​ជុំ​គ្នា្​ប្រកួត​យប់មិញ​នេះ​ឯង។

​PSG ​ដាក់​ប្រយុទ្ធ​៣​ខាង​លើ​ឃើញ​ញ៉ាក់សាច់​តែ​ម្ដង Messi ,Neymar ​និងMbappe ​ប៉ុន្តែ​លទ្ធផល​ជាក់​ស្ដែង​ពួកគេ​ទាំង​៣​មិន​អាច​ធ្វើ​អ្វី​ក្រុម​ម្ចាស់​ផ្ទះ Club Brugge ​បាន​ទៅ​វិញ។ ​ដោយ​លទ្ធផល​បញ្ចប់​ទៅ​ត្រឹម​ស្មើ​គ្នា ១-១ ​ប៉ុណ្ណោះ។ ចំពោះ​លទ្ធផល​នេះ​ដែរ ​លោក Pochettino ​បាន​មើល​ឃើញ​ថា​ក្រុម​របស់​លោក​សម​នឹង​ទទួល​បាន​១​ពិន្ទុ​នេះ​ហើយ ព្រោះ Club Brugge ​ធ្វើ​បាន​ល្អ​ណាស់​ប្រកួត​នេះ ហើយ​ពួកគេ​សម​នឹង​ទទួល​បាន​លទ្ធផល​នេះ។

មួយ​វិញ​ទៀត​បើ​និយាយ​ពី​តំបន់​ប្រយុទ្ធ​ទាំង​៣​របស់ PSG ​វិញ ​អតីត​គ្រូ​បង្វឹក​ក្រុម Spurs ​បាន​និយាយ​ថា​៖ “យើង​ត្រូវ​ការ​ពេល​ដើម្បី​ធ្វើ​ការ​ជាមួយ​ពួកគេ​ឱ្យ​យល់​ចិត្ត​គ្នា​។ ការ​កសាង​ទំនាក់ទំនង​ត្រូវ​ការ​ពេល។ នោះ​ជា​រឿង​ច្បាស់​ដែល​យើង​បាន​និយាយ​ប៉ុន្មាន​ថ្ងៃ​មក​ហើយ យើង​នៅ​កសាង​កសាង​ក្រុម​បន្ថែម​ទៀត។ ​គ្មាន​នរណា​សប្បាយ​ចិត្ត​ជាមួយ​លទ្ធផល​នេះ​ទេ យើង​មក​ដើម្បី​យក​ពិន្ទុ​ពេញ។ យើង​ត្រូវ​ការ​រក្សា​ភាព​ស្ងៀបស្ងាត់ ​និង​បន្ដ​ធ្វើ​ការ​បន្ថែម​ទៀត​ព្រោះ​ត្រូវ​ការ​ពេល​វេលា​។ គ្រប់​យ៉ាង​នឹង​ល្អ​ឡើង​វិញ​”៕

ប្រភព៖ Metro អត្ថបទ៖ យ៉ា ណុត

មតិយោបល់